បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានចាប់ខ្លួនមេខ្យល់៣នាក់ជាមួយពលករខ្មែរ៤នាក់លួចឆ្លងដែនខុសច្បាប់ទៅថៃនៅម្តុំភូមិព្រៃគប់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១។
យោធាការពារព្រំដែនបានឱ្យដឹងថា៖ដោយមានបទបញ្ជាពីមេតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យដាក់បទបញ្ជាយ៉ាងតឹងរឹងនៅតាមបន្ទាត់ព្រំដែននិងទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ទៅថៃ កម្លាំងបានចុះស៊ើបអង្កេតចាប់មេខ្យល់៣នាក់និងពលករខ្មែរ៤នាក់បញ្ជូនជំនាញចាត់ការតាមច្បាប់។
មេខ្យល់ ដែលចាប់ខ្លួនបាន៖ឈ្មោះ ជួន ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ,ឈ្មោះ ចាន់ ស្រី ភេទស្រី អាយុ៣៤ឆ្នាំ,ឈ្មោះ វី ចិត្រា ភេទប្រុសអាយុ៣២ឆ្នាំអ្នកទាំង៣នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕