ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

តារាចម្រៀង ស៊ិន ឧត្តមផល្លា ទទួលមរណភាព នាព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាល

តារាចម្រៀង ស៊ិន ឧត្តមផល្លា ទទួលមរណភាព នាព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាល

(ភ្នំពេញ)៖ ជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានអ្នកចម្រៀង និងជាតារាសម្ដែងម្នាក់ទៀតហើយ គឺលោកស្រី ស៊ិន ឧត្តមផល្លា ដែលមានសមត្ថភាពច្រៀងបានច្រើនភាសានោះ បានទទួលមរណភាពហើយ នាព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ។

បើតាមតារាសម្តែង សាវិន ហ្វីលីព ដែលជាមិត្តសិល្បៈរួមអាជីពបានថ្លែងប្រាប់ សារព័ត៌មាន នៅមុននេះបន្តិចថា តារាចម្រៀង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពនៅវេលាម៉ោង ៧៖៣០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីក។

ជាការពិត កាលនៅមានជីវិត អ្នកនាង ស៊ិន ឧត្តមផល្លា នាពេលថ្មីៗនេះ បានដាច់ចិត្តទម្លាយប្រាប់មហាជន ក៏ដូចជាមិត្តរួមអាជីពថា លោកស្រី បានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ ពេលដែលទៅមន្ទីរពេទ្យពិនិត្យ គឺបង្ហាញថាដុំកូនកណ្តុរនោះជាដុំសាច់មហារីក ហើយក៏ព្យាបាលវះកាត់ចេញ និងមានអាការៈហាក់ប្រៀបបាននឹងជាសះស្បើយទៅហើយ។

តែយ៉ាងណា បន្ទាប់ពីជានៅកន្លែងចាស់ វាក៏បានវិវត្តន៍ទៅស៉ីដល់ខួរក្បាល និងបានបង្កើតជាដុំសាច់មហារីកក្នុងខួរក្បាលតែម្តង ដែលរហូតក្លាយជាដំណាក់ធ្ងន់ធ្ងរ។

គួរជម្រាបថា អ្នកនាង ស៊ិន ឧត្តមផល្លា បានប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះលោកស្រីហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាវ័យកាន់តែជ្រេក្តី ដោយក្រៅពីច្រៀងបានទាំងភាសាអង់គ្លេស, ចិន និងខ្មែរផងនោះ អ្នកនាងមានសមត្ថភាពអាចសម្តែងរឿងផងដែរ។

តែយ៉ាងណា អ្នកនាង ស៊ិន ឧត្តមផល្លា បានបាត់មុខពីវិស័យចម្រៀង ១ឆ្នាំចុងក្រោយនេះ ដោយសារសម្រាកព្យាបាលជំងឺមហារីក ដែលទើបនឹងបង្ហាញប្រាប់សាធារណជនឲ្យដឹងនាពេលថ្មីៗនេះ តែជាអកុសលក្រោយនៅថ្ងៃទី២៨ ខែឧសភា នេះអ្នកនាង អ្នកស្រីបានទទួលមរណភាពហើយ ត្បិតមានការជួយជ្រោមជ្រែងពីក្រុមគ្រូពេទ្យ និងមិត្តសិល្បៈគ្រប់មជ្ឈដ្ឋានក្តី៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com