កណ្តាល៖ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តបានដឹកនាំកម្លាំងចុះជួយពន្លត់អគ្កិភ័យឆាបឆេះផ្ទះពលរដ្ឋដែលកើតឡើងនៅផ្លូវជាតិលេខ២១បេត្រង់ម្តុំ លក់ឆៃប៉ូវឆ្ងាញ់ស្ថិតក្នុងឃុំព្រែកគយស្រុកស្អាងខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១។
គួរបញ្ជាក់ថា៖ផ្ទះពលរដ្ឋនៅស្រុកស្អាងដែលអគ្គិភ័យឆាបឆេះត្រូវលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលដឹកនាំកងកម្លាំងនគរបាលចុះជួយបាញ់ទឹកពន្លត់។ក្នុងនោះរថយន្តសង្រ្គោះ-ពន្លត់អគ្គិភ័យ របស់បញ្ជាការដ្ឋានអង្គរក្ស៣គ្រឿង។
សមត្ថកិច្ចបានសហការគ្នាអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលភ្លើងឆាបឆេះនេះ ដើម្បីកុំឱ្យឆេះឆ្លងរាលដាលដល់ផ្ទះដទៃផ្សេងទៀត។ពាក់ព័ន្ធមូលហេតុ,ការបាត់បង់និងទំហំនៃការខូចខាតគិតជាទឹកប្រាក់ សមត្ថកិច្ចមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេព្រោះកំពុងស្រាវជ្រាវ៕