បាត់ដំបង៖កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៩សហការទប់ស្កាត់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ឃាត់ខ្លួន១៥នាក់ដែលបម្រុងលួចឆ្លងដែនចូលទឹកដីថៃនៅម្តុំភូមិរការបុសឃុំកំរៀងស្រុកកំរៀងកាលពីរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១។
កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងអាជាងសហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ឈរជើងជួរមុខក្នុងភូមិសាស្ត្រស្រុកកំរៀងបានឃាត់ខ្លួនពលករខ្មែរចំនួន១៥នាក់។
ក្នុងនោះមានស្រី៦នាក់ហើយ បានបញ្ជូនទៅឱ្យកម្លាំងនគរបាលស្រុកកំរៀងសាកសួរនិងអនុវត្តតាមផ្លូវច្បាប់បន្ត៕