ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

អាវុធហត្ថចាប់រថយន្ដដឹកឈើខុសច្បាប់មួយគ្រឿងនៅស្រុកព្រែកប្រសព្វ!

អាវុធហត្ថចាប់រថយន្ដដឹកឈើខុសច្បាប់មួយគ្រឿងនៅស្រុកព្រែកប្រសព្វ!

ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថសហការជាមួយមន្ត្រីផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វបានចាប់រថយន្ដដឹកឈើខុសច្បាប់មួយគ្រឿងនៅម្តុំអង្រ្គងសាបភូមិជ្រោយបន្ទាយឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វខេត្តក្រចេះកាលពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា៖រថយន្ដមួយគ្រឿងនេះដឹកឈើចេញពីតំបន់ព្រៃឡង់ ឆ្លងកាត់ស្រុកព្រែកប្រសព្វ បន្ដទៅខេត្តកំពង់ចាមតែត្រូវសមត្ថកិច្ចចាប់បាន។មន្ត្រីដដែលវបានបន្តថា៖ម្ចាស់ឈើនៅស្រុកស្ទឹងត្រង់ខេត្តកំពងចាមជាឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់នៅស្រុកព្រែកប្រសព្វខេត្តក្រចេះជាយូមកហើយទើបតែពេលនេះត្រូវសមត្ថកិច្ចបានបង្រ្កាប។

លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃព្រែកប្រសព្វបានឱ្យដឹងថា៖ ឈើទាំងនេះជាឈើអារប្រភេទលេខ២ជាគ្រឿងផ្ទះ។តែមិនទាន់ដឹងចំនួនម៉ែត្រទេ ព្រោះកម្លាំងកំពុងវាស់វែងមិនទាន់រួច។

បច្ចុប្បន្នរថយន្ដដឹកឈើមួយគ្រឿងនោះត្រូវនាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com