បន្ទាយមានជ័យ៖ កម្លាំងគយចល័តសហការជាមួយកងរាជអាវុធហត្ថដេញចាប់បានរថយន្តហាយឡែនឌឺ១គ្រឿងដឹកឈើប្រណីតប្រភេទធ្នង់៩បន្ទះប្រគល់ឱ្យមេព្រៃនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១។
លោកវរសេនីយ៍ត្រីស៊ីនរ៉ាស៊ីមេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៈនេត្រព្រៈបានឱ្យដឹងថា៖ សមត្ថកិច្ចដេញចាប់រថយន្តដឹកឈើនេះសង្ស័យជារថយន្តដឹកទំនិញគេចពន្ធ ។ កម្លាំងបានដេញតាមចេញពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យតាមផ្លូវជាតិលេខ៦ត្រូវ អាវុធហត្ថស្រុកព្រះនេត្រព្រះស្ទាក់អ្នកបើកបររថយន្តបានបើកត្រឡប់ក្រោយវិញ។មកដល់ម្តុំ ស្ពានតាប៉ុនក៏បើករថយន្តទម្លាក់ប្រឡាយទឹកហើយរត់គេចខ្លួនបាត់តែម្តង។
មេបញ្ជាការអាវុធហត្ថស្រុកបានបន្តថា៖សមត្ថកិច្ចបានចាប់រថយន្តម៉ាក់ហាយឡែនឌ័រពាក់ផ្លាក់លេខភ្នំពេញ2F.8140ដឹកឈើប្រណីតប្រភេទធ្នង់ចំនួន៩បន្ទះស្មើនឹង០,៦៣ម៉ែត្រគូប។កម្លាំងបាននាំយករថយន្តដឹកឈើល្មើសច្បាប់នេះមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ។
លោកវរៈសេនីយ៍ត្រីស៊ីន រ៉ាស៊ីបានបញ្ជាក់ថា៖ចំពោះរថយន្តដែលដឹកឈើល្មើសច្បាប់នេះបានរៀបចំឯកសារនិងសំណុំរឿងប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕វ៉ាន់មុនី