ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ធ្វើសំណង់នៅថៃធ្លាក់ពីលើអគារជាន់ទី៣បានស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យស្រុកខ្មែរ!

ធ្វើសំណង់នៅថៃធ្លាក់ពីលើអគារជាន់ទី៣បានស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យស្រុកខ្មែរ!

បន្ទាយមានជ័យ៖បុរសខ្មែរម្នាក់ធ្វើជាងសំណង់នៅប្រទេសថៃក៏ធ្លាក់ពីលើអគារជាន់ទី៣រងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យខ្មែរស្រុកសំពៅលូនក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១។

លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះញិបឃាន់ ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ បានធ្វើចំណាកស្រុកទាំងគ្រួសារ ទៅធ្វើកម្មករសំណង់នៅប្រទេសថៃក្នុងឃុំមិនបូរីខេត្តណងចក ។

ក្រុមគ្រួសារបានឱ្យដឹងថា៖កាលពីរសៀលថ្ងៃ១១ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះកំពុងតែធ្វើការបានធ្លាក់ពីលើផ្ទះថ្មដែលកំពុងធ្វើកម្ពស់៣ជាន់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយក៏បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យថៃ។តែដោយសាររបួសធ្ងន់ធ្ងរពេកមិនអាចព្យាបាលបាន ក្រុមគ្រួសារបាននាំយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកខ្មែរស្រុកសំពៅលូនវិញ។លុះដល់ ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១ជនរងគ្រោះបានស្លាប់។

សពជនរងគ្រោះត្រូវក្រុមគ្រូពេទ្យស្រុកសំពៅលូនបានដឹកមកធ្វើបុណ្យនៅគេហដ្ឋាននៃសពភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ចំពោះប្រពន្ធ និងកូនស្រីរបស់សពបានឱ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនតែម្តង៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com