ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ថៃចាប់ពលករខ្មែរចំនួន១០នាក់ពីបទលួចឆ្លងដែនខុសច្បាប់!

ថៃចាប់ពលករខ្មែរចំនួន១០នាក់ពីបទលួចឆ្លងដែនខុសច្បាប់!

បន្ទាយមានជ័យ៖ប្រភពពីកម្លាំងការពារព្រំដែនបានឱ្យដឹងថា៖ទាហានថៃបានស្កាត់ចាប់ពលករខ្មែរចំនួន១០នាក់ កាលពីព្រលប់ថ្ងៃទី១៣ មិថុនា ២០២១។ទាហានថៃស្រុកតា ព្រះយ៉ា សហការជាមួយទាហានកងបូរផា កងរយទី១២៥ ស្រុកតា ព្រះយ៉ា និងអាជ្ញាធរដែនដី បានរួមគ្នាចាប់ពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ បានចំនួន១០នាក់ ក្នុងនោះមានប្រុស៤ និងស្រី៦នាក់។

ពលករដែលសមត្ថកិច្ចថៃចាប់យកទៅឃុំខ្លួនជាបុរសនាក់ឈ្មោះសេតញៀនអាយុ៣២ឆ្នាំ,ឈ្មោះវ៉ាន់ សឿនអាយុ៣៧ឆ្នាំ,ឈ្មោះយស មូហាអាយុ៣១ឆ្នាំ,ឈ្មោះគ្លឿន សេមអាយុ៤៥ឆ្នាំ។នារីចំនួន៦នាក់ឈ្មោះវើន ម៉ឺន អាយុ៤៤ឆ្នាំ,ឈ្មោះលួន ឡេង អាយុ៤០ឆ្នាំ,ឈ្មោះថៃ ឡេង អាយុ៤៣ឆ្នាំ,ឈ្មោះម៉េត ពីម អាយុ៣០ឆ្នាំ ,ឈ្មោះណាត់លឿន អាយុ១៩ឆ្នាំនិងឈ្មោះអ៊ីតសនអាយុ១៨ឆ្នាំ។
អ្នកទាំងនោះធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ។

ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចថៃរកឃើញ ពលករខ្មែរទាំងអស់បានលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ដោយចូលតាមច្រករបៀង តែមិនឃើញមានមេខ្យល់នាំផ្លូវទេ។ ការចាប់ឃុំខ្លួនលើកនេះសមត្ថកិច្ចថៃបានអនុវត្តតាមវិធានរបស់សុខាភិបាល និងធ្វើកំណត់ហេតុ រួចបញ្ជូនខ្លួនទៅឱ្យជំនាញស្រុកតា ព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត ឬបណ្ដេញឱ្យចេញ តាមច្រកភូមិអូរបីជាន់ ក្នុងស្រុកអូរជ្រៅ នៃខេត្តបន្ទាយមានជ័យមកកម្ពុជាវិញ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com