ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

បង្រ្កាបករណីគ្រឿងញៀននិងប្រើអាវុធខុសច្បាប់ចាប់ជនសង្ស័យ៩នាក់!

បង្រ្កាបករណីគ្រឿងញៀននិងប្រើអាវុធខុសច្បាប់ចាប់ជនសង្ស័យ៩នាក់!

មណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១បានចុះចាប់ជនសង្ស័យ៩នាក់ពាក់ព័ន្ធគ្រឿងញៀននិងប្រើអាវុធខុសច្បាប់នៅក្រុមពូជូរភូមិអណ្ដូងក្រឡឹងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

មន្ត្រីនគរបាលបានឱ្យដឹងថា៖សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ឈ្មោះឡាំលន់ភេទប្រុស អាយុ ៦២ឆ្នាំជាមួយ វត្ថុតាងមួយចំនួន៖គ្រឿងញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា៦កញ្ចប់ទម្ងន់២៣,៥២ក្រាម។អាវុធកែច្នៃ៣ដើម,ជញ្ជីងថ្លឹងគ្រឿងញៀន១,ដាវ១,កន្ត្រៃ៤,កាំបិតចុងស្រួច៣,ដែកជំពុះទុង១,លុយចំនួន៤.២០០.០០០រៀលនិង៦០ដុល្លារ,លោហធាតុផ្លាកទីន១ខ្សែ,ចិញ្ចៀន២វង់,ទូរស័ព្ទ៥គ្រឿង,ម៉ូតូ៥គ្រឿង,និងម៉ូតូអ្នកប្រើប្រាស់គ្រឿងញៀន៤គ្រឿងសរុប៩គ្រឿង,និងឧបករណ៍មួយចំនួនទៀត ។
បន្ទាប់មកកម្លាំងជំនាញបន្តតាមចាប់ជនសង្ស័យពាក់ព័ន្ធនិងធ្វើតេស្តរកសាធាតុញៀនលើជនសង្ស័យ៨នាក់ស្រីម្នាក់។ក្រុមនេះមានឈ្មោះភឿងសុភារ៉ាអាយុ៣០ឆ្នាំ,ឈ្មោះ អ៊ាន ឡើងអាយុ២៩ឆ្នាំ,ឈ្មោះសាលីផេងអាយុ៣៣ឆ្នាំ,ឈ្មោះធីពិសីអាយុ១៨ឆ្នាំ,ឈ្មោះ ហ៊ីង ទិត្យអាយុ១៨ឆ្នាំ,ឈ្មោះ រស់ រិទ្ធ អាយុ ២៥ឆ្នាំ,ឈ្មោះថូរដ្ឋាក់អាយុ១៩ឆ្នាំ,ឈ្មោះ ព្លើម ធី ភេទស្រីអាយុ៤៨ឆ្នាំ។
ចំនួន៨នាក់នេះនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្រោយធ្វើតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាននិងវត្ថុតាងម៉ូតូ៤គ្រឿង។ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com