បាត់ដំបង៖ កម្លាំងនគរបាលការពារព្រំដែនគោកសហការជាមួយកងយោធាសឹករងស្រុកសំពៅលូននិងយោធាទំនាក់ទំនងព្រំដែនកាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១បានចាប់ពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន១០នាក់ នៅភូមិគីឡូ១៣ឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។
មន្ត្រីបានឱ្យដឹងថា៖ករណីចាប់ពលករខ្មែរទាំង១០នាក់នេះពេលក្រុមគេកំពុងលួចឆ្លងដែនតាមច្រករបៀងមួយកន្លែងនៅទីតាំងខាងលើ។
ក្រោយពីការចាប់សមត្ថកិច្ចបាននាំពលករខ្មែរទាំងនោះ យកទៅប៉ុស្តិ៍នគរបាលវរសេនាតូចការពារព្រំដែនគីឡូ១៣ ដើម្បីសាកសួរ និងបន្តស្រាវជ្រាវរកមេខ្យល់ រួចបញ្ជូនទៅឱ្យក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃរកជំងឺឆ្លងកូវីដ-១៩៕