បន្ទាយមានជ័យ៖កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១បានបញ្ជូនមេខ្យល់ចំនួន១០នាក់ទៅតុលាការពីបទនាំពលករខ្មែរឆ្លងដែនខុសច្បាប់។
លោកស្រីឧត្តមសេនីយ៍ត្រីឌីសុជាតិស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឱ្យដឹងថាជនសង្ស័យទាំង១០នាក់នេះគឺពាក់ព័ន្ធនាំពលករខ្មែរឆ្លងដែនទៅប្រទេសថៃខុសច្បាប់។ក្រុមនេះត្រូវកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១បានចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងតំបន់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១ក្រោយពីចាប់ក្រុមនេះកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១បានប្រគល់ឱ្យនគរបាលក្រុងប៉ោយប៉ែតរៀបចំសំណុំរឿងបញ្ជូនដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន៥គ្រឿងដែលជាម្យោបាយសម្រាប់បម្រើឱ្យបទល្មើសដឹកជញ្ជូនពលករដើម្បីឆ្លងដែន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូកម្លាំងនគរបាល បានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕
0
បញ្ជូនមេខ្យល់១០នាក់ទៅតុលាការដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់!
Filed in: សន្តិសុខ សង្គម