ព្រះវិហារ៖កម្លាំនគរបាលសេដ្ឋកិច្ចខេត្តព្រះវិហារបានចាប់រថយន្តដឹកឈើមួយគ្រឿងគ្មានលិខិតអនុញាតនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី៥ ខែ កក្កដា ឆ្នាំ ២០២១។
រថយន្តដឹកឈើមួយគ្រឿង ម៉ាកនីសាន់ ពាក់ផ្លាកលេខភ្នំពេញ 2K. 9906 ត្រូវកម្លាំនគរបាលសេដ្ឋកិច្ចខេត្តចាប់បញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យអនុវត្តតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តខាងលើជាកម្មសិទ្ឋឈ្មោះ ឈុន ឡន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបង្ល័ង ខេត្តកំពង់ធំ ដឹកឈើប្រភេទលេខ១ ចេញពី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ប្រភពដដែលបានបន្តថាមេឈ្មួញឈ្មោះ ឈុន ឡន បានរកស៊ីដឹកឈើអស់រយៈពេល ១ឆ្នាំកន្លងមកហើយ។ តែការដឹកនេះចេះតែមានសំណាងល្អរហូត មិនដែលសមត្ថកិច្ចណាបង្ក្រាបបានឡើយ ម្តងនេះទើបសមត្ថកិច្ចចាប់បាន។អ្វីដែលគួរចាប់អារម្មណ៍នោះ ទម្រាំឃាត់រថយន្តនេះបាន ត្រូវប្រើរថយន្តជាច្រើនគ្រឿងដើម្បីពាំងកុំឱ្យរថយន្តនេះបើកទៅមុខរួច ។វត្ថុតាង មានរថយន្តនឹងឈើត្រូវបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យចាត់ការបន្តទៅតាមនីតិវិធី ៕
0
ចាប់រថយន្តដឹកឈើ១គ្រឿងគ្មានលិខិតអនុញាត!
Filed in: សន្តិសុខ សង្គម