ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

បន​ល្បែង​ប្រជល់មាន់ និង​អាប៉ោង របស់​ឈ្មោះ ហុក និង​ឈ្មោះ ខ្លា កំពុងបើក​លេង​រាល់ថ្ងៃ មិនរវល់​ដល់​ភូមិឃុំមានសុវត្ថិភាព និងបម្រាមជួបជុំសម័យកូវីដ

បន​ល្បែង​ប្រជល់មាន់ និង​អាប៉ោង របស់​ឈ្មោះ ហុក និង​ឈ្មោះ ខ្លា កំពុងបើក​លេង​រាល់ថ្ងៃ មិនរវល់​ដល់​ភូមិឃុំមានសុវត្ថិភាព និងបម្រាមជួបជុំសម័យកូវីដ

កំពង់ចាម​÷ តាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទី​៥ ឃុំ​កង​តា​ណឹង ស្រុក​កងមាស មាន​បុគ្គល​ពី​រូប​ទី​១ ឈ្មោះ ហុក ទី​២​ឈ្មោះ ខ្លា ជា​ម្ចាស់​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង លេង​ស៊ីសង​ខុសច្បាប់ កំពុង​នាំ​បក្សពួក​បើក​លេង​យ៉ាង​ពេញបន្ទុក ស្ថិត​នៅ​ចំណុច​ចំការ​ស្វាយ ខាងក្រោយ​វត្ត កង​តា​ណឹង ប្រហែល ២​គីឡូម៉ែត្រ រីឯ​អាជ្ញាធរ​មាន សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន មិន​ហ៊ាន​បង្ក្រាប ព្រោះ​សម្ងំ​ទទួល ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប​។​

មហាជន​បាន​រិះគន់​ចំៗ​ទៅលើ ឈ្មោះ ហុក និង​ឈ្មោះ ខ្លា​មានអំណាច ធំ ប៉ុណ្ណា បានជា​ហ៊ាន​បេ​ី​ក​ល្បែង ប្រជល់មាន់​និង អាប៉ោង ប្រឆាំង និង​បទបញ្ជា របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍​ខ្ពង់ខ្ពស់​របស់ សម្តេច តេ​ជោ ហ៊ុន សែន បច្ចុប្បន្ន​កំពុង​ប្រកាស​អោយ ប្រជាពលរដ្ឋ​ចូលរួម ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។​

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ​២០២១-​នេះ បងប្អូន​ប្រជាពលរដ្ឋ បាន​ឃើញ​ផ្ទាល់​និង​ភ្នែក​ហើយ​នាំគ្នា​ប្រាប់​អ្នកសារព័ត៌មាន ឲ្យបាន​ដឹង​ថា​÷ មាន​ទីតាំង​បើក​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ មួយ​កន្លែង​នេះ​កំពុងតែ​វង្វក់ស្មារតី​ឲ្យ​ក្រុម​អ្នកញៀន​ល្បែង នាំគ្នា​ចូល​ទៅ​លេង​យ៉ាង​គគ្រឹកគគ្រេង មើល​ទៅ​ហាក់បីដូច​មិន​ដែល​ចេះ​ខ្លាចញញើត​ពី​ច្បាប់​នោះឡើយ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​÷​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើឲ្យ​ពួកគាត់​មាន​កង្វល់​និង​ការភ័យខ្លាច​អំពី​បញ្ហា​ខ្លាច​ការរីក​រាលដាល​ឆ្លង​ជំងឺ កូវី​ដ ១៩ ពី​ពួក​អ្នក​ដែល​មក​លេងល្បែង​ខុស​ច្បាប់​នៅ​ទីកន្លែង​នេះ​និង​ភ័យខ្លាច​អំពី​អសន្តិសុខ​សង្គម ដូចជា អំពើ​ចោរលួច ចោរ​ឆក់​ប្លន់ និង​អំពើ​ហិង្សា​ជាដើម​ជាពិសេស រីក​រាលដាល គ្រឿងញៀន គូរ​អោយ​កត់សម្គាល់​ទៀតផង​។​

​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ភូមិ​ទី​៥ ឃុំ​កង​តា​ណឹង ស្រុក​កងមាស បាន​អំពាវនាវ និង ទទូច​សណូ​ម​ពរ​ដល់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ជាពិសេស លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម គួរតែ​មាន​វិធានការ ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​បើក បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​កំពុងដំណើរការ លេង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ភូមិ​ខាងលើ​នេះ​ដើម្បី​ធ្វើការ​បង្ក្រាប តាម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ ឲ្យមាន​សុវត្ថិ​ភាពផងទាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com