ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

តើ​លោក កែវ នន មេឃុំ​ពពក​និង​លោក ឡេង សុខា មេ​ភូមិ​ស្រែ​ក្រសាំង​រួមទាំង​បក្ខពួក​ជាច្រើន​នាក់​ទៀត តើ​អាច​គេច​រួច​ពី​សំណាញ់​ច្បាប់​ដែរ​យ៉ាងណា​

តើ​លោក កែវ នន មេឃុំ​ពពក​និង​លោក ឡេង សុខា មេ​ភូមិ​ស្រែ​ក្រសាំង​រួមទាំង​បក្ខពួក​ជាច្រើន​នាក់​ទៀត តើ​អាច​គេច​រួច​ពី​សំណាញ់​ច្បាប់​ដែរ​យ៉ាងណា​

​ខេត្ត​កំពង់ធំ ៖ ស្រុក​ស្ទោង​.​នៅ​ថ្ងៃ​ទី​24.​ខែ​កញា​.​ឆ្នាំ​2021 មហាជន​កំពុងតែ​រង​ចាំមើល អំពី​សកម្មភាព​ដែល​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​និង​ក្លែងបន្លំ​ឯកសារ សាធារណៈ​ដើម្បី​បិទបាំង​ប្រព្រឹត្ត​បទល្មើស​ឈូសឆាយ​ដី​ព្រៃ​ដែល​រដ្ឋ​សំ​រាង​ទុក​និង​ដី​អភិរក្ស​សត្វ​ខ្សឹប​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កន្លងមក​ក៏ដូចជា​សព្វថ្ងៃ​នេះ​ដី​ព្រៃ​ដែល​រដ្ឋ​សំ​រាង​ទុក​ស្ទើរតែ​រលាយ​អស់​ហើយ តើ​ច្បាប់​ចាត់​វិធានការ​យ៉ាង​ដូច​ម្ដេច​ដែរ​ចំពោះ​ករណី​ដែល​លោក​មេឃុំ​និង​លោក​មេភូមិ​ឃុបឃិត​គ្នា​ដើម្បី​បំផ្លាញ​ធនធានធម្មជាតិ យក​ធ្វើជា​កម្មសិទ្ធិ​និង​ផលប្រយោជន៍​ខ្លួនឯង​បែប​នេះ​?

​មហាជន​សូមឱ្យ​គ្រប់​ស្ថាប័ន​និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ដាក់​ការស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​ករណី​ដី​ព្រៃឈើ​នៅក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ជា​ពិសេស​ដី​គម្រប​ព្រៃឈើ​និង​ដី​អភិរក្ស​សត្វ​ខ្សឹប ដែល​ជា​ដី​របស់​រដ្ឋ​សំ​រាង​ទុក ត្រូវបាន​លោក​មេឃុំ​បើកភ្លើង​ខៀវ​និង​មាន​ការឃុបឃិត​គ្នា​ក្លែងបន្លំ​ឯកសារ​ជា​សាធារណៈ ដើម្បី​បំផ្លាញ​ធនធានធម្មជាតិ​ហើយ​យក​ដី​លក់​ឲ្យ​ឈ្មួញ​ដែល​ចូល​ទៅ​ចែចូវ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន មហាជន​បាន​ចោទសួរ​ទៅ​ស្ថាប័ន​ច្បាប់​ថា​តើ​អ្នក​បំផ្លាញ​ព្រៃឈើ​និង​ក្លែងបន្លំ​ឯកសារ​ជា​សាធារណៈ​ដើម្បី​បំភាន់​ភ្នែក​ថ្នាក់ដឹកនាំ​ហើយ​យក​ដី​លក់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​តើ​មាន​ទោស​ដែល​ឬក៏​អត់​

​ជាក់ស្ដែង​ដី​នៅក្នុង​ភូមិ​ស្រែ​ក្រសាំង​ស្ទើរតែ​រលាយ​អស់​ហើយ​ដោយសារតែ​មាន​ការឃុបឃិត​គ្នា​និង​ដី​នៅ​ព្រំប្រទល់​ក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រឡាយ ឃុំ​ពពក​ក៏​ស្ទើរតែ​រលាយ​អស់​ទៅហើយ​ដែរ មហាជន​បាន​សង្កេត​ឃើញ​កន្លងមក​នៅក្នុង​គោលដៅ​ដែល​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នោះ​គេ​ឃើញ​តែ​លិខិត​សញ្ញេ​របស់​លោក​កែវ​នន​ព្រមទាំង​បក្សពួក​ជា​ច្រើន​នាក់​ទៀត​ដែល​បានរួម​គំនិត​ផ្ដួចផ្ដើម ធ្វើលិខិត​ក្លែងបន្លំ​បង់ពន្ធ​ឱ្យ​ខេត្ត​ក្នុង​មួយ​ហិច​តា 200 ដុល្លារ​ដើម្បី​ជា​ថ្នូរ​នឹង​យក​ដី​រដ្ឋ ជា​ចុងក្រោយ​មហាជន​សូម​សំណូមពរ​សូមឱ្យ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ​សូម​ឯកឧត្តម​មេត្តា​បើក​ការស៊ើបអង្កេត​មកលើ​ទឹក​ដី​ខេត្ត​កំពង់ធំ ពាក់ព័ន្ធ​នឹង​ករណី​ដីព្រៃ​លិច​ទឹកដី​ព្រៃ​លើ​ប្រាកដ​ជា​ឃើញ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ស៊ីជម្រៅ​យ៉ាង​ខ្លាំង​ជា​ទីបំផុត ។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com