ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

គ្រប់​ជំនាញ​ពាក់ព័ន្ធ​នៅ​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ កំពុងតែ​ឈរ​អោបដៃ​មើល​ក្រុម​ឈ្មួញ ដឹក ជញ្ជូន​ឈើ​យកទៅ​ចែកចាយ​តាម​ដេប៉ូ​ឈើ​ផ្សេងៗ​និង​ទទួល​ផលប្រយោជន៍​

គ្រប់​ជំនាញ​ពាក់ព័ន្ធ​នៅ​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ កំពុងតែ​ឈរ​អោបដៃ​មើល​ក្រុម​ឈ្មួញ ដឹក ជញ្ជូន​ឈើ​យកទៅ​ចែកចាយ​តាម​ដេប៉ូ​ឈើ​ផ្សេងៗ​និង​ទទួល​ផលប្រយោជន៍​

ព្រះវិហារ​÷​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​បាន​កក្រើក​សារ​ឡើងវិញ​ហើយ​ដោយសារ​តែ​មន្ត្រី ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​នៅ​ក្នុង​ទឹកដី​ស្រុក​ជ័យ​សែន និង​ទឹកដី​ស្រុក​រវៀង ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ឈរ​អោបដៃ​មើល​និង​មាន​ការឃុប ឃិត​គ្នា​ជា​ប្រព័ន្ធ បើកផ្លូវ​ក្នុង​ការដឹកជញ្ជូន ផល​អនុផល​ព្រៃឈើ​ជា​រៀងរាល់​យប់​រាល់ ថ្ងៃ​នៅ​លើ​ទឹកដី​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ​។​

​ប្រជាពលរដ្ឋ​ក៍​ដូចជា​ក្រុម​អ្នក​សា​ព័ត៌មាន​បាន​សង្កេតឃើញ​ថា មិន​ថា​យប់​រឺ​ថ្ងៃ​ទេ​តែងតែ មាន​រថយន្ត ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​គ្រប់​រូបភាព​បានធ្វើ​សកម្មភាព​ដឹក ជញ្ជូន​ឈើ​ចេញពី​ស្រុក​ជ័យ​សែន ឆ្ពោះទៅ​ខេត្ត​កំពង់ធំ និង​មក​ខេត្ត​ព្រះវិហារ ជាច្រើន​គ្រឿង តែ​គ្មាន​ការបង្ក្រាប មន្ត្រី ជំនាញ​បែរជា​ឈរ​អោបដៃ​មើល​និង​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ ប្រភព​ពី​ពលរដ្ឋ​បាន អះអាងថា ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​ស្រុក​ជ័យ​សែន និង​ស្រុក​ផ្សេងៗ ទៀត​ទៅ​ចែកចាយ​តាម​ដេប៉ូ សុទ្ធតែ​រថយន្ត​កែឆ្នៃ រថយន្ត​សាំ​យ៉ុង ពេលខ្លះ​ប្រជាពលរដ្ឋ ក៏​បាន​រអ៊ូរទាំ​ការដឹកជញ្ជូន​ឈើ​គឺ​វា​ធ្វើឲ្យ​ខូច​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​ផ្លូវ​ថ្នល់ ក្នុងស្រុក ជ័យ​សែន​តែម្ដង ការដឹកជញ្ជូន​ឈើ​នេះ​មិន​ត្រឹមតែ បំផ្លាញ​ព្រៃឈើ​នោះ​ទេ​ថែមទាំង​បំផ្លាញ​ដល់​សម្បត្តិ​រួម​ទៅទៀត​។

​ជា​ការពិត​ណាស់​មហាជន​ទូទៅ​បាន សង្កេតឃើញថា​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រចាំការ​ស្រុក ជ័យ​សែន លោក រី ឡាយ នាយ​សង្កាត់​ព្រៃឈើ និង​លោក ជឹម វិឆយ នាយក​ដែន គ្រប់គ្រង​ព្រៃ​ឡ​ង់ ខាង​បរិស្ថាន គេ​បាន​ដើរ​ទន្ទឹម​គ្នា ចាប់​ដៃ​ជាមួយ​អ្នករកស៊ី​បទល្មើស ព្រៃឈើ នៅលើ​ទឹកដី​ខេត្ត ព្រះវិហារ ប្រហែល​ក្រុម​ឈ្មួញ​ឈើ​ទាំងនោះ ដាក់​ថ្នាំ​ឲ្យ​ងាប់ស​សៃ អស់​ហើយ​ទើប​ដំណើរ ការ​បាន​យ៉ាង​រលូន សូម្បី​តែ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក រវៀង លោក​ស៊ុ ស៊ី​វុត្ថា ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សំលេង ចាប់​ហើយ​មិន​លែង​នោះ​ក៏​ស្ងៀម ស្ងាត់​ដែរ​។​

​មជ្ឈដ្ឋាន​ជាច្រើន​បាន​សុំ​ស្នើរ​ដល់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព​ខេត្ត ជាពិសេស លោក ពឹង ទ្រី​ដា ប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត លោក នួន សុខ​ខុម នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ លោក សុង ច័ន្ធសុ​ជាតិ ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត មេត្តា​ពិនិត្យ​នូវ​ទង្វើ​របស់​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ចេះ ការពារ​ថែរក្សា​ផង បើ​មិន​ដូច​ច្នេះ​ទេ​ព្រៃឈើ ដែល​នៅ​សេះសល់​ច្បាស់​ជា​ហិនហោច ជាក់​ជា​មិនខានឡើយ​ព្រោះ ថា បទល្មើស​ស្ថិតក្នុង​តំបន់ ឯកឧត្តម អស់លោក​គ្រប់គ្រង ឬ​មួយ​ឯកឧត្តម អស់លោក ជឿ​តែ​របាយការណ៍​របស់ មន្ត្រី​ខិលខូច ដែល​ចាំតែ​កើប​លុយ​ធ្វើ​មានបាន ហើយ​ឡើង​របាយការណ៍​ល្អៗ​ជូន​ទេ ម្យ៉ាងទៀត​មហាជន សង្កេត ឃើញ​បុគ្គល​ដែលមាន ឈ្មោះ​(​សិត​) ជា​ឈ្មួញ​ឈើ និង​ក្រុម​អ្នក​ផ្សេង​ទៀត​បាន​ធ្វើការ ដឹកជញ្ជូន​ឈើ​ជា​រៀងរាល់​យប់ រាល់ថ្ងៃ​ដោយ​រលូន​ដើម្បី​យក​ទៅ​ចែកចាយ​ដល់​ដេប៉ូ​ផ្សេងៗ ផងដែរ​៕

​អង្គភាព យើងខ្ញុំ​រងចាំ​ការបំភ្លឺ​រាល់​សាមី​នៅ​ម៉ោង ធ្វើការ​សូម​អរគុណ​។​
​ដោយ​៖​សហការី​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com