ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់ ៥​ល្បីល្បាញ​ខាង​ពុករលួយ​បាន​បុក​ពលរដ្ឋ​បាក់ជើង​សងលុយ ៥០០០ ដុល្លារ ដើម្បី​បញ្ចប់រឿង​

លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់ ៥​ល្បីល្បាញ​ខាង​ពុករលួយ​បាន​បុក​ពលរដ្ឋ​បាក់ជើង​សងលុយ ៥០០០ ដុល្លារ ដើម្បី​បញ្ចប់រឿង​

ខេត្ត​បន្ទាយមានជ័យ ៖ ប្រប្រ​ពី​មន្ត្រី​គយ​តំបន់ ៥ បានអោយដឹងថា នៅ​ថ្ងៃ​ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ កន្លងមក​ថ្មីៗ​នេះ មន្ត្រី​គយ​តំបន់ ៥ បាន​បើករថយន្ត Lexus RX350 ពណ៌​ស ពាក់​ស្លាក​លេខ 2AU-6806 ភ្នំពេញ ដេញ​បុក​បុរស​ម្នាក់ បើក​ម៉ូតូ​ស្កុប​ពី ( Scoopy ) អត់​ស្លាក​លេខ​ដែល​មន្ត្រី​គយ​សង្ស័យថា​អត់​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ជិត​អូរ​កំបុត​ក្បែរ​ឃុំ​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ។ បុរស​ដែល​ជិះ​ម៉ូតូ​ស្កុប​ពី​ត្រូវបាន​គេ​រាយការណ៍​មក​ថា បាន​រងរបួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង យ៉ាង​ដំណុំ​។ ក្រោយ​កើតហេតុ លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ បាន​សម្របសម្រួល​ជាមួយ​បុរស​នោះ​ដោយ​ចេញ​សងលុយ​ចំនួន ៥០០០ ដុល្លារ​ទៅ​បុរស​នោះ​ដើម្បី​បញ្ចប់រឿង ។ ប៉ុន្តែ​តាមរយៈ ហ្វេ​សប៊ុក​របស់​ឈ្មោះ Bong Long Svay បាន​បង្ហោះ​រូបថត​គ្រោះថ្នាក់​បាក់ជើង ដោយ​សរសេរថា ហេតុ​អ្វី​យក​ជីវិត​ខ្ញុំ​មកលេង​សេ​ី​ច​ម្ល៉េះ ? ចំណែក ហ្វេ​សប៊ុក​ឈ្មោះ Chhin Roth Barca បានសរសេរថា អ្នកសារព័ត៌មាន​ជួយ​ផង គយ​ខេត្តបន្ទាយមានជ័យ ។ សារព័ត៌មាន​ជា​ច្រើន​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​គេ​បិទ​ព័ត៌មាន​ករណីនេះ ។ ចំណែក​ជនរងគ្រោះ​ដែល​បង្ហោះ ព័ត៌មាន​និង​រូបថត​រងគ្រោះ​ក៏​បាន​លប់ចេញ​វិញ​ផងដែរ ។

​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឈួន សោភា បាន​ទេ​ដោយ​គ្មាន​លេខ​ទំនាក់ទំនង ។ ប៉ុន្តែ​តាមរយៈ​សកម្មភាព​កន្ល​ង​មក​របស់​គយ​តំបន់ ៥ ក្រោម​ការដឹកនាំ​របស់​លោក ឈួន សោភា បាន​បង្ករ​បញ្ហា​ជាច្រើន​ជាមួយ​ពលរដ្ឋ​នៅ​ខេត្ត បន្ទាយមានជ័យ ។ ប៉ុន្តែ​ដោយ​គាត់​មាន​ខ្សែ​ក្រាស់ ទើប​គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះ​ឈួន សោភា​តំណែង​មេ​គយ​តំបន់ 5 នេះ​បាន​ទេ​ព្រោះ​គាត់​មាន​លុយ​មានអំណាច ៕ បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com