ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ស្ថានីយ​ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​ស្ទឹងច្រាល និង​ស្ថានីយ​អូរ​ចំណារ ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ ក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ​ជា​រៀងរាល់ថ្ងៃ​

ស្ថានីយ​ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​ស្ទឹងច្រាល និង​ស្ថានីយ​អូរ​ចំណារ ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ ក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ​ជា​រៀងរាល់ថ្ងៃ​

ប្រភព​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត តាម​ផ្លូវជាតិ​លេខ​៤ បាន​អះអាង​ថា ស្ថានីយ​ជញ្ជីង​ថ្លឹង​ទម្ងន់​សំរាប់ រថយន្ត​ស្ទឹងច្រាល និង​ស្ថានីយ​អូរ​ចំណារ មាន​ទីតាំងនៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដុះ​ស្លែ​រាប់​ឆ្នាំ​មកហើយ ហើយ​បាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ​ជំនួស​វិញ រហូតមក​ទល់​សព្វថ្ងៃ​នេះ​។

​ប្រភព​ដដែល​បន្តថា ជា​បន្តបន្ទាប់​មក​នេះ សម្រាប់​មន្ត្រី​ប្រចាំការ​នៅ​តាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​ស្ថានីយ​អូរ​ចំណារ ផ្លូវជាតិ​លេខ​៤ គឺ​ពួកគេ មិន​ខ្វល់​ថា រថយន្ត​បើក​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ ផ្ទុក​ទំនិញ​គ្រប់​ទំងន់ ឬ​លើស​ទំងន់​នោះទេ គឺ​ឲ្យតែ​មាន​លុយ​បង់​គ្រប់​ចំនួន​តាម​ការទាមទារ របស់​ពួក​គេ​ចង់​បាន​ជា​ការ​ស្រេច ដោយ​រថយន្ត​ដឹកទំនិញ​ទាំងនោះ មិនបាច់​បើក​ឡើង​លើ​ជញ្ជីង​ថ្លឹង​នោះទេ​។

​ប្រភព​ដដែល​បញ្ជាក់​ថា រថយន្ត​ដែល​តែង​ដឹក​លើស​ទម្ងន់​ពី​ច្បាប់​កំណត់​នោះ​រួមមាន​៖ រថយន្ត​ធុន​ធំ​ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​ដែក និង​ដឹក​ស៊ីម៉ងត៍​ជាដើម​។

​ក្រុម​ឈ្មួញ និង​អាជីវករ​មួយចំនួន ដែល​មិន​ពេញចិត្ត ចំពោះ​សកម្មភាព របស់​មន្ត្រី​ប្រចាំ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​អូរ​ចំណារ បាន​រិះ​ចោទថា ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​នៅ​ស្ថានីយ​ទាំង​ពីរ​ខាងលើ បានប្រែក្លាយ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ក្រអឺតក្រទម​អស់​ទៅហើយ​។

​ពួកគេ​និយាយថា ភាពមិនប្រក្រតី ឬ​អំពើ​ពុករលួយ ដែល​អាច​ធ្វើ​សកម្មភាព​ដោយ​រលូន នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​អូរ​ចំណារ ក៏​ដោយសារ​តែ​មាន​ការ​ឃុបឃិត បើកដៃ​ពី​សំណាក់ លោក បូរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​តែម្តង​។

​ក្រុម​ប្រជាពលរដ្ឋ​និយាយថា កន្លងមក ស្ថានីយ​ថ្លឹង​រថយន្ត​ទាំងពីរ​ខាងលើ​នេះ ទោះបី​ឈ្មួញ និង​អាជីវករ​ដឹកទំនិញ​តាម​រថយន្ត​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​បែបណា​ក្តី ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​អូរ​ចំណារ​ដូចគ្នា​ដែរ គ្រាន់តែ​បង់​តិច​ឬ​ច្រើន​តែប៉ុណ្ណោះ​។

​ក្រុម​អ្នក​ដឹក​ទំនិញ​តាម​រថយន្ត​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ បាន​ស្នើ​ដល់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា លោក សេង ឈួន ប្រធាន​ដឹកនាំ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ឲ្យជួយ​ពិនិត្យ​ទៅលើ​សកម្មភាព របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​អូរ​ចំណារ​ឲ្យ​អនុវត្ត​ការងារ​ត្រឹមត្រូវ​តាមច្បាប់​ឡើងវិញ​។

​ប្រភព​ពី​ក្រុម​ឈ្មួញ និង​ក្រុម​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ បាន​អះអាង​ថា ក្នុង​មួយ​ថ្ងៃៗ​អាច​មាន​រថយន្ត​ដឹកទំនិញ ឆ្លងកាត់​មុខ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​អូរ​ចំណារ ចន្លោះ​ចាប់ពី​ជាង ២០០ ទៅ​៣០០​គ្រឿង បាន​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​។

​ក្នុងនោះ រថយន្ត​ដឹក​ថ្ម ខ្សាច់ ដែក និង​ស៊ីម៉ងត៍​ជាដើម ស្ទើរ​ទាំងអស់​ដែល​បើក​ចេញពី​ភ្នំពេញ ឬ​ពី​ខេត្ត​កំពង់ស្ពឺ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ គឺ​ភាគច្រើន​ដឹក​លើស​ចំណុះ ឬ​លើស​ទម្ងន់​។ ហើយ​ថា ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងពីរ អាច​ប្រមូល​លុយ​ពុករលួយ បាន​រាប់​លាន​រៀល​ក្នុង​មួយថ្ងៃៗ ដើម្បី​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​។

​ក្រុម​មន្ត្រី​រាជការ​ថ្នាក់ទាប បានឲ្យ​ដឹង​ដែរថា ការ​ដែល​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ តាម​ផ្លូវជាតិ​លេខ​៤ អាច​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត វា​ជា​ប្រភព​ចំណូល របស់ លោក បូរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​។ បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com