ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​លោក​ប៉ាង សា​រិនឌី​ហៅ​(​តា​លន​) និង​កូនស្រី បាន​លក់​ដី​ផ្សារ​បត់រ​កា​និង​តូប​របស់​រដ្ឋ​ជាច្រើន​ប្លង់ ម្ដង​ហើយ​ម្ដងទៀត បើ​មិន​អារ​សាច់​ខ្លាញ់​ជូន​ខ្លា លក់​បាន​ឬទេ​?

​លោក​ប៉ាង សា​រិនឌី​ហៅ​(​តា​លន​) និង​កូនស្រី បាន​លក់​ដី​ផ្សារ​បត់រ​កា​និង​តូប​របស់​រដ្ឋ​ជាច្រើន​ប្លង់ ម្ដង​ហើយ​ម្ដងទៀត បើ​មិន​អារ​សាច់​ខ្លាញ់​ជូន​ខ្លា លក់​បាន​ឬទេ​?

ខេត្តតាកែវ ៖ ថ្មើៗ​នេះ​តូប​លក់ដូរ​និង​ដី​ក្នុង​បរិវេណ​ផ្សារ​បត់​រកា ស្ថិតក្នុង​ភូមិ​ព្រៃទទឹង ឃុំ​សំរោង ស្រុក​សំរោង ខេត្ត្តតាកែវ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ល្បី​ថា យ៉ាងហោច​ណាស់​មាន​ចំនួន​៣​កន្លែង ត្រូវ​លោក​ប៉ាង សា​រិនឌី ហៅ​(​តា​លន​)​និង​កូនស្រី​ថ្លើមពាសមេឃ បាន​កាត់​លក់​ទៅ​អោយ​បុគ្គល​ឯកជន​មួយ​ចំនួយ​តាម​ចិត្ត​បំពាន​ច្បាប់ ។ ការ​យក​តូប​និង​ដី​បរិវេណ​ផ្សារ​ជា​សម្បត្តិ​សារ​ធា​រណៈ​ទៅ​លក់​តាម​អំពើ​ចិត្ត​របស់​អ្នក​យក​ភាស៊ី​ផ្សារ​ឈ្មោះ​តា​លន​និង​កូនស្រី​នេះ ត្រូវ​ប្រជាជន​ដែល​លក់ដូរ​ក្នុង​ផ្សារ​បត់​រកា​ខ្លះ​លើក​ឡើង​ថា លោក​ប៉ាង សារិ​ឌី​ហៅតាល​ន​និង​កូនស្រី បើ​មិន​ត្រូវដង​ត្រូវផ្លែ ជៀរ​សាច់​ខ្លាញ់​ជូន​ខ្លា​ឬ​អោយ​អ្នកមាន​អំណាច​ក្នុង​ស្រុក​សំរោង​ទេ ពិតជា​មិន​អាច​លក់​បាន​ឡើយ​?​។​

​បើ​ដូច​ការលើកឡើង​មែន ការណ៍​នេះ​ឆ្លុះ​អោយឃើញថា មន្ត្រី​មាន​អំណាច​ក្នុង​ស្រុក​សំរោង​ខ្លះ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​បំពាន​ច្បាប់​ដោយ​ចំហ​គ្មាន​កោតក្រែង ខណៈ​ដែល​រាជរដ្ឋាភិបាល​កែ​ទម្រង់​ការ​គ្រប់​គ្រង់​មូលដ្ឋាន ធ្វើ​វិមជ្ឈការ​អំណាច​ទៅ​ដល់​ថ្នាក់ស្រុក ឃុំ ដើម្បី​ពង្រឹង​មូលដ្ឋាន មិន​ពង្រឹង​គ្រឹះ​បែរ​ជា​បំផ្លាញ​គ្រឹះ ពោល​គឺ​បំផ្លាញ​ទំនុកចិត្ត​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទៅ​វិញ​?​។​

​ប្រភព​ពី​ប្រជាជន​ដែល​លក់ដូរ​ម្នាក់​ក្នុង​ផ្សារ​បត់​រកា ឃុំ​ព្រៃទទឹង ស្រុក​សំរោង ខេត្តតាកែវ ដែល​សុំ​លាក់​ឈ្មោះ​បានអោយដឹងថា​៖​ផ្សារ​បត់​រកា ជា​ផ្សារ​របស់​រដ្ឋ ជា​សម្បត្តិ​សាធារណៈ​។​ឯ​លោក​ប៉ាង សា​រិនឌី គ្រាន់តែ​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការគ្រប់គ្រង​ផ្សារ​យក​ភាស៊ី​និង​អនាម័យ​ផ្សារ​ប៉ុណ្ណោះ ពុំ​ដែល​ឮ​ថា​រដ្ឋ​បាន​ធ្វើ​អនុប្ប​យោគកាត់​ដី​ផ្សារ​នោះ​ទៅអោយ​លោក​ប៉ាង សា​រិនឌី​ធ្វើ​ជា​កម្មសឹទ្ធិ​ផ្តាច់មុខ ដែល​លោក​អាច​យក​ផ្សារ​បត់​រកា​នេះ​ទៅ​កាត់​លក់​ជា​បំណែកៗ​បានឡើយ ។​

​ប្រភព​បន្តថា​កន្លងមក​លោក​ប៉ា​ង​សា​រិនឌី​មិន​ដែល​មាន​មុខ​មក​យក​ភាស៊ី​ក្នុង​ផ្សារ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​លោក​ទំនង​ប្រគល់​សិទ្ធិ​អោយ​កូនស្រី​របស់​លោក​គ្រប់គ្រង​យក​ភាស៊ី​ជំនួស​វិញ​។​ឯ​ការយក​ភាស៊ី​នៅ​ផ្សារ​បតរ​កា​កន្លងមក​ត្បិត​តែ​ពុំ​ទាន់​លេចឮ​បាតុភាព​យក​ភាស៊ី​លើសពី​សៀវភៅ​បន្ទុក ប៉ុន្តែ​បែ​ជា​លេចចេញ​បាតុភាព​កាត់​ដី​ផ្សារ​របស់​រដ្ឋ​ទៅ​លក់​អោយ​ឯកជន​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​ទៅ​វិញ ។​

​ប្រភព​ដដែល​បន្តថា កាលពី​ជំនាន់​លោក​ញ៉ែម ស្រស់​ធ្វើ​ចៅហ្វាយស្រុក​សំរោង មាន​ដី​និង​តូប​ផ្សារ​បត់រ​កា​យ៉ាងហោច​(​ចំនួន​២​ទីតាំង​)​ត្រូវ​លោក​ប៉ាង សា​រិនឌី​កាត់​លក់​ទៅ​អោយ​ឯកជន​ធ្វើជា​កម្មសិទ្ធិ​។​បន្ទាប់​មក​សម័យ​លោក កេត ម៉ៅ​ធ្វើ​ចៅហ្វាយស្រុក​សំរោង​បច្ចុប្បន្ន​យ៉ាងហោច​ណាស់​មាន​តូប​និង​ដី​ផ្សារ​បត់​រកា​(​ចំនួន​១​ទីតាំង​)​ត្រូវបាន​លោក​ប៉ាង​សា​រិនឌី​និន​កូនស្រី​គាត់​កាត់លក់​ទៅអោយ​ឯកជន​ធ្វាក​ម្ម​សិទ្ធិ​ផងដែរ ។​

​ប្រភព​បន្តថា ជាក់ស្តែង ទីតាំង​ទាំង​៣​កន្លែង​ដែល​លោក​ប៉ាង សា​រិនឌី​កាត់​លក់​ទៅ​អោយ​ឯកជន បច្ចុប្បន្ន​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​ម្ចាស់​ដែល​បាន​ទិញ​ផ្ទាល់ ប៉ុន្តែ​គេ​មិន​អាច​ដឹង​ថា​ទីតាំង​នីមួយៗ​ទិញ​និង​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​មុឺន​ដុល្លារ​ទេ ហើយ​លុយ​ដែល​ក់ដី​និង​តូប​ផ្សារ​បត់​រកា​នោះ​បាន​យក​ទៅ​ជូន​រដ្ឋ​ទាំងអស់​ឬ​ដាក់​ចូល​ហោប៉ៅ​លោក​ប៉ាង សារ​ន​ឌី ឬ​បែងចែក​ទៅអោយ​អ្នកមានអំណាច​ឬ​លោក​ចៅហ្វាយស្រុក​ណា​ចំនួន​ប៉ុន្មាន​ដែរ គ្រាន់តែ​ដឹងថា​ទីតាំង​ដី​និង​តូប​ផ្សារ​បត់​រកា​ជា​សម្បត្តិ​រដ្ឋ​ទាំង​៣​ទីតាំង​នោះ​គ្រប់គ្រង​ដោយ​ឯកជន​ហើយ​ត្រូវ​លោក​ប៉ាង សា​រិនឌី​និង​កូនស្រី លក់​យក​លុយ​រួចរាល់​បាត់ទៅហើយ​។​

​ប្រជាជន​ដែល​ធ្វើការ​លក់ដូរ​ក្នុង​ផ្សារ​បត់​រការ​មួយចំនួនទៀត ដែល​ហាក់ដូចជា​ដឹង​អំពី​តួនាទី​អ្នកដេញថ្លៃ​គ្រប់គ្រង​ផ្សារ​ច្បាស់​បាន​និយាយថា​៖​ការទទួលបាន​នូវ​ការគ្រប់គ្រង​ធ្វើ​អាជីវកម្ម​យក​ភាស៊ី​និង​អនាម័យ​ផ្សារ​ពី​រដ្ឋ​ឬ​ពី​ស្រុក​បាន មិនមែន​មានន័យថា ខ្លួន​ទទួលបាន​កម្មសិទ្ធិ​ផ្តាច់មុខ​ហើយ​អាច​យក​ផ្សារ​របស់​រដ្ឋ​ទៅ​ពុះ​លក់ដូរ​បាន​តាមចិត្ត​នោះទេ​។​ការ​ពុះ​លក់ ជ្រៀក​លក់​ផ្សារ​រដ្ឋ​ដែល​ខ្លួន​ទទួល​សិទ្ធិ​គ្រប់គ្រង​ធ្វើ​អាជីវកម្ម​ជា​អំពើ​ផ្ទុយ​អំពី​ច្បាប់​ឬ​ល្មើសច្បាប់​។​ជន​ណា​ណាមួយ​ឬ​បុគ្គល​ណា​ដែល​ពាក់​ពន្ធ័​នឹង​ការប្រព្រឹត្ត​ល្មើស​ច្បាប់​នោះ អាច​ប្រឈម​មានទោស​បើ​មិន​ស្មើ​អ្នកប្រព្រឹត្ត​ផ្ទាល់​ក៏​ប្រហាក់ប្រហែលគ្នា​ដែរ ។​

​ប្រភព​ដដែល​លើកឡើងថា ករណី​លោក​ប៉ាង សា​រិនឌី​និង​កូនស្រី ថ្លើមធំ​ហ៊ាន​យក​ដី​និង​តូ​ប្សារ​បត់​រការ​យ៉ាងហោច​ចំនួន​៣​ទីតាំង​ទៅ​លក់ដូរ​អោយ​បុគ្គល​ឯកជន​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខ​នេះ​ទំនងជា​មាន​ការ​គប់​គឹ​ត​គ្នា​ជា​ប្រពន្ធ័​ពី​លើដល់​ក្រោម ជា​ពិសេស​បើ​អាជ្ញាធរ​ស្រុក​មិន​បើកភ្លើង​ខៀវ​ជា​ថ្នូ​នឹង​លាភសក្ការៈ​ទេ​គឺ​មិន​អាច​ទៅ​រួច​ឡើយ ។ បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com