ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​ឈើ​ព្រៃ​ឡ​ង់ នៅតែ​បន្ត​ដឹក​ចេញ តាម​ច្រក​តោ​ល ទាំងយប់​-​ទាំង​ថ្ងៃ របៀប​ជា​សត្វ​កណ្ដៀរ​

​ឈើ​ព្រៃ​ឡ​ង់ នៅតែ​បន្ត​ដឹក​ចេញ តាម​ច្រក​តោ​ល ទាំងយប់​-​ទាំង​ថ្ងៃ របៀប​ជា​សត្វ​កណ្ដៀរ​

កំពង់ធំ ៖ បទល្មើស​ព្រៃឈើ នៅតែ​បន្ត​ដឹក​ចេញពី​ព្រៃ​ឡង់ តាម​ច្រក​តោ​ល ក្នុង​រូបភាព​ជា​សត្វ​កណ្ដៀរ ដែល​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ និយាយថា ជា​វិធី​ច្នៃ ឲ្យឃើញ​ថា​តិច តួ​ច តែ​ដឹក​ជញ្ជូន ញាប់ជើង​​ស្អេក ទាំងយប់ – ទាំង​ថ្ងៃ មិនឃើញ​មាន​ការ​បង្ក្ក​្រាប ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ​។​

​ទង្វើ​នេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ​ថា ជាការ​បើកដៃ ពី​សមត្ថកិច្ច​បរិស្ថាន​ច្រក​តោ​ល ជាពិសេស ពី​លោក ជា គឹម​គង់ ជា​ប្រធាន​ស្នាក់ការ បរិស្ថាន​ច្រក​តោ​ល​នេះឯង​។​

​មតិ​ប្រជាពលរដ្ឋ​ទាំងនោះ បាន​បន្តថា ការដឹកជញ្ជូន​ឈើ​ចេញ​ពី​ដែន ព្រៃ​ឡង់ គឺ​ដឹក​ចេញ​តាម​ផ្លូវ​មុខ​ទីស្នាក់ការ បរិស្ថាន​ច្រក​តោ​ល​នេះ រឿង​អី ដែល​សមត្ថកិច្ច​នេះ មិនដឹង​។ ទោះជា​បៀ​ប​ព្រះ​ទៅ​ស្បថ ក៏​ពួកគាត់​ពុំ​ជឿ​ដែរ​។​

​ប្រភព​ដដែល​នេះ បាន​បន្ត​ឲ្យដឹងថា ក្នុងចំណោម​ឈ្មួញ​ឈើ ជាច្រើន​នាក់ ដែល​ដឹកឈើ​ចេញ​ពី​ដែន​ព្រៃ​ឡង់ តាម​ច្រក​តោ​ល​នេះ គឺ​មាន​ឈ្មួញ​ឈើ ដ៏​សកម្ម​ម្នាក់ ឈ្មោះ​ប៉ាង នៅ​ភូមិ​អូរ​ពក​សាមគ្គី ហៅ​៩៩ ឃុំ​មាន​រិទ្ធ ស្រុក​សណ្ដាន់ គឺ​ដឹកឈើ​ចេញ​តាម​គោយន្ត ស្ទើរ​ពុំ​លស់​ថ្ងៃ មក​ស្តុក​ទុក​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​គាត់ រង់ចាំ​ឈ្មួញ​ធំ​ចូល​ទៅ​ប្រមូល​ទិញ​។​

​នៅវេលា​ម៉ោង ១១ និង​១៥​នាទី ថ្ងៃត្រង់ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ ឈ្មួញ​ឈើ​ឈ្មោះ​ប៉ាង បាន​ដឹក​ឈើ​ចេញ តាម​ច្រក​តោ​ល យ៉ាង​គឃ្លើន និង​ដោយ​សុវត្ថិភាព​។​

​ករណីនេះ និង​ទាក់ទិន​នឹង​ព័ត៌មាន ដឹកជញ្ជូន​ឈើ​ខាងលើ អ្នកសារព័ត៌មាន​ព្យាយាម​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ ទៅ​លោក ជា គឹម​គង់ ប្រធាន​ស្នាក់ការ បរិស្ថាន​ច្រក​តោ​ល ជាច្រើន​ដង ប៉ុន្តែ​ទំនាក់ទំនង​មិនបាន​។​

​តែ​ទោះជា​យ៉ាងណាក្ដី បទល្មើស​នេះ វា​បាន​កើតមាន និង​កំពុង​កើតមាន ដែល​មតិ​សា​ធាណ​: សុំឲ្យ លោក តុ​ប កក្ដា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ធំ ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ នៅ​ស្នាក់ការ​ច្រក​តោ​ល និង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទាំងនេះ​ផង​៕​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com