ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ផ្ទុះ​រឿងអាស្រូវ​របស់​នាយរ​ង​សង្កាត់​រដ្ឋបាល​ជលផល​ឃុំ​ពាម​បាង​និង​មេ​ស្នាក់ការ​បរិស្ថាន​ដែល​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​តែមួយ​ដែល​បទល្មើស​នេសាទ​កើត​ច្រើន​ជាង​គេ នៅក្នុង​ខេត្ត​កំពង់ធំ

ផ្ទុះ​រឿងអាស្រូវ​របស់​នាយរ​ង​សង្កាត់​រដ្ឋបាល​ជលផល​ឃុំ​ពាម​បាង​និង​មេ​ស្នាក់ការ​បរិស្ថាន​ដែល​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​តែមួយ​ដែល​បទល្មើស​នេសាទ​កើត​ច្រើន​ជាង​គេ នៅក្នុង​ខេត្ត​កំពង់ធំ

ខេត្ត​កំពង់ធំ ៖ ប្រភព ពី​ប្រជាពលរដ្ឋ បានឲ្យដឹង​ថា​ជា​រៀងរាល់​ឆ្នាំ​មហាជន​សង្កេត​ឃើញ​លោក​ហុក មុន នាយរង​សង្កាត់​រដ្ឋបាល​ជលផល​ឃុំ​ពាម​បាង​ធ្លាក់ដៃ​មិន​ហ៊ាន​លើកដៃ​បង្ក្រាប​រាល់​បទល្មើស​នេសាទ​ទេ ព្រោះ​ប្រពន្ធ​ខ្លួនឯងបាន​ទៅ​ឈរជើង​នៅ​និង​ស្នាក់​ការ​របស់​ខ្លួន​ឈរជើង ទិញ​ត្រី​ពី​បទល្មើស​នេសាទ​រាប់​ឆ្នាំ​មកហើយ ។​

​ប្រភព​បាន​បន្តទៀតថា ចំណែក​លោក​ផាន់ សុ​ផុន ដែល​ជា​មេ​ស្នាក់ការ​បរិស្ថាន​ឈរជើង​ជាមួយ​លោក​ហុក​មុន​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បឡត ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ល្បី​ខាង​កាង​បទល្មើស​នេសាទ​គ្រប់​រូបភាព ហើយ​និង​ដើរ​ប្រមូល​លុយ​ពី​បទល្មើស​នេសាទ រាប់​ឆ្នាំ​មកហើយ​ដែល​ប្រជាពលរដ្ឋ​សង្កេតឃើញ​មន្ត្រី​គ្រាប់​ល្ពៅ​ទាំងអស់នេះ​បាន​ដើរ​សម្របសម្រួល​សារាចរ​មច្ឆា​ជាតិ​ឲ្យ​រលាយ​អស់​ផុត​ពូជ​តែម្ដង ប្រជាពលរដ្ឋ​សូម​សំណូមពរ​ទៅ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កំពង់ធំ​ជាពិសេស​ឯកឧត្តម ងួន រតនៈ ដែល​ឯកឧត្តម​ទើបតែ​ផ្លាស់ប្ដូរ​មក​កាន់​ខេត្តកំពង់ធំ​ថ្មី​សូម​ឯកឧត្តម​មេត្តា​ជួយ​រំដោះ​មច្ឆា​ជាតិ​ដែល​មន្ត្រី​គ្រាប់​ល្ពៅ​កំពុងតែ​ឃុបឃិត​គ្នា បំផ្លាញ​ទាំង​រដូវ​បិទ​នេសាទ​ក៏​ដូច​រដូវ​បើក​នេសាទ​ជា​រៀងរាល់ឆ្នាំ​។​

​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេសាប​ពួកគាត់​បាន​សង្កេតឃើញ​សកម្មភាព​ពុករលួយ​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​គ្រាប់​ល្ពៅ​ដែល​ជា​ថៅកែ​ឡូត៍​នេសាទ​សព្វថ្ងៃនេះ​កើតមានឡើង​ជា​រៀងរាល់ឆ្នាំ​មក​ហើយ​ក៏​ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ចេះ​តែ​មើល​រំលង​ហើយ​គ្មាន​ការផ្លាស់ប្ដូរ​ទុក​មន្ត្រី​ដែល​ចាក់គ្រឹះ​ដុះ​ស្លែ​ទាំងអស់​នេះ​សប្បាយ​នឹង​រួមដៃគ្នា​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ជា​រៀងរហូត ជាក់ស្ដែងរ​បាំង​ស្បៃ​មុង​ពណ៍​ខៀវ ក្រហម ណូ​រ៉ាវ ឆក់​ត្រជាក់​ឆក់​ក្ដៅ មាន​គ្រប់​រូបភាព​តែ​មិន​ដែល​ឃើញ​ការបង្ក្រាប​នោះ​ឲ្យមាន​ប្រសិទ្ធភាព​ទេ​នៅពេល​ដែល​អ្នកសារព័ត៌មា​ន​ធ្វើ​បទសម្ភាសន៍​មន្ត្រី​ទាំងនោះ​តែងតែ​ឆ្លើយ​ដាក់​ថា ប្រជាពលរដ្ឋ​ក៏​ប៉ុន្តែ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​រួមគំនិត​គ្នា​បំផ្លាញ​មច្ឆា​ជាតិ​ទាំង​តូច​ទាំង​ធំ

​បទល្មើស​នេសាទ​ជា​បទល្មើស​មួយ​គួរឱ្យ​កត់សម្គាល់​ដែល​ថ្នាក់ដឹកនាំ​និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ចេះ​តែ​មើលរំលង​មច្ឆា​ជាតិ​ចេះ​តែ​ថយចុះ​ជា​រៀងរាល់ឆ្នាំ​ជាក់ស្តែង​នៅក្នុង​ឆ្នាំ 2021 នេះ​មច្ឆា​ជាតិ​មាន​ការថយចុះ​យ៉ាងខ្លាំង​សូម្បីតែ​ចាប់ពី​មាត់ព្រៃ​មក​ដល់​ខាង​លើ​ខាងលើ​គ្មាន​ត្រី​ណា​ឡើង​មក​រួច​ទេ​ដោយសារតែ​បទល្មើស​ទាំងអស់​នេះ​ដាក់​ណែន​ណាប់​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត ជាច្រើន​ជាន់​ធ្វើឲ្យ​មច្ឆាជាតិ​ធ្វើចរាចរណ៍​តាម​ផ្លូវដែ​ល​ធ្លាប់​ឆ្លងកាត់​នោះ​មិន​រួច​ឡើយ ។

​នៅក្នុង​ករណី​ការចុះផ្សាយ​ខាងលើនេះ​អ្នកសារព័ត៌មាន​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​សម្ភាសន៍​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់​នេះ​ដែរ​តែ​ទូរស័ព្ទ​ចុច​ចូល​ហើយ​មិន​លើក​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com