ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន អញ្ជើញ​ប្រកាស​តែងតាំង ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ បក្ខពួក​មេ​បន​ល្ឡែងស៊ីសង​ខុស​ច្បាប់​នៅ​ស្រុក​បាទី វ៉ៃ​ដំ​អ្នកកាសែត​ឱ្យ​រង​របួស​ច្រើន​នាក់ ហើយ​មិន​ទាន់​ឃាត់ខ្លួន​ជនបង្ក​បាន​សូម្បី​ម្នាក់​

នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន អញ្ជើញ​ប្រកាស​តែងតាំង ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ បក្ខពួក​មេ​បន​ល្ឡែងស៊ីសង​ខុស​ច្បាប់​នៅ​ស្រុក​បាទី វ៉ៃ​ដំ​អ្នកកាសែត​ឱ្យ​រង​របួស​ច្រើន​នាក់ ហើយ​មិន​ទាន់​ឃាត់ខ្លួន​ជនបង្ក​បាន​សូម្បី​ម្នាក់​

​តាកែវ​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ដិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ​នគរបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។​

​ក្នុង​ពិធី​ប្រកាស​តែងតាំង​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ខេត្ត​កណ្ដាល​, ខេត្ត​កំពត​, ខេត្ត​ព្រះសីហនុ​, ខេត្ត​កំពង់ស្ពឺ និង​លោក លោកស្រី​មន្ត្រីរាជការ​នគរបាល​ជាតិ​ជា​ច្រើន​រូប​ទៀត​។​

​លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​តែងតាំង​ជា ស្នងការ​នគរបាល​ខេត្តតាកែវ ជំនួស​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ដែល​ត្រូវ​ទទួលបាន​តួនាទី​ថ្មី​ជា​អគ្គនាយករង​។​

​ការដោះដូរ​ស្នងការ​បន្ទាន់​នេះ កើតឡើង​បន្ទាប់ពី​ផ្ទុះ​រឿង​អាស្រូវ​ដ៏​រសើប គឺ​បក្សពួក​មេបន​ល្បែងស៊ីសង​ខុសច្បាប់​ជាច្រើន​នាក់ ប្រដាប់​ដោយ​ដំបង និង​កាំបិទ បាន​បើក​ការវាយប្រហារ​យ៉ាង​ចាស់ដៃ លើ​អ្នកកាសែត ចំនួន​០៩​នាក់ ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជាច្រើន នៅ​ចំណុច​ផ្លូវ​ចូល​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​ស្ថិតនៅ​ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៦ តុលា ២០២១​។​

​បន្ទាប់ពី​កើតហេតុ មកដល់ពេលនេះ កម្លាំង​នគរបាល​ក្រោម​បញ្ជា លោក សុខ សំណាង អតីត​ស្នងការ មិន​បាន​ឃាត់ខ្លួន​ជនបង្ក​ណា​ម្នាក់​ឡើយ ទោះបី ឯកឧត្តម​ព្រះរាជអាជ្ញា​ខេត្តតាកែវ បាន​ចេញ​ដី​ការបង្គាប់​អោយ​បើក​ការស៊ីបអង្កេត កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១​មក​ម្លេះ ក៏​ជនរងគ្រោះ​៦​នាក់ មិនទាន់​ត្រូវបាន​កោះហៅ​អោយចូល​បំភ្លឺ​ដែរ គឺ​អូសបន្លាយ​ពេលវេលា មិនដឹងថា មាន​អាថ៌កំបាំង​អ្វី នៅ​ពីក្រោយ​អតីត​ស្នងការ សុខ សំណាង ទើប​បណ្តាលអោយ​ផ្ទេរចេញ​បែបនេះ​។​

​តាមរយៈ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បងប្អូន​អ្នកកាសែត​រងគ្រោះ សូម​សំណូមពរ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រថ្មី ឯកឧត្តម ព្រះរាជអាជ្ញា ប្រធាន​សាលាដំបូង​ខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ភ្នំពេញ ជា​ពិសេស​បំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ សូមមេត្តា​ជួយ​ពន្លឿ​ននីតិវិធី ចាត់ការ​ជនបង្ក​តាមច្បាប់ និង​ផ្តល់​យុត្តិធម៌​ជូន​ពូក​គាត់​ឆាប់ៗ​ៗ​ៗ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com