ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ត្រូវបាន​លាតត្រដាង​រឿង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចំនួន​៧​ប័ណ្ណ​ឲ្យ​ឪពុកមា​របស់​ខ្លួន​លើ​ទំហំ​ដី​៣០​ហិកតា គ្របដណ្តប់​ទៅលើ​ព្រៃកោងកាង​

លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ត្រូវបាន​លាតត្រដាង​រឿង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចំនួន​៧​ប័ណ្ណ​ឲ្យ​ឪពុកមា​របស់​ខ្លួន​លើ​ទំហំ​ដី​៣០​ហិកតា គ្របដណ្តប់​ទៅលើ​ព្រៃកោងកាង​

24/11/2021
​ទង្វើ​មិន​ប្រក្រតី​របស់​លោក ចេង ស្រុង ក្នុង​រឿង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចំនួន​៧​ប័ណ្ណ​ឲ្យ​ឪពុកមា​របស់​ខ្លួន​លើ​ទំហំ​ដី​៣០​ហិកតា គ្របដណ្តប់​ទៅលើ​ព្រៃកោងកាង​នៅក្នុង​ភូមិ​ព្រៃ​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​បណ្តាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី មិន​គួរ​មើលរំលង​តទៅទៀត​ទេ​។ ដោយហេតុ​ថា ទីតាំង​ដែល​លោក ចេង ស្រុង ចេញ​ប័ណ្ណកម្មសិទ្ធិ​៧​ប័ណ្ណ​ឲ្យ​ឪពុកមា​របស់​ខ្លួន​យ៉ាង​ស្រួលៗ​នោះ ជា​តំបន់​ព្រៃកោងកាង ជា​តំបន់​អភិរក្ស​ជីវចម្រុះ​នៅក្នុង​ភូមិ​ព្រៃ​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ត្រូវបាន​បណ្តាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ​។

​បន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី មិនទាន់​ចាត់​វិធានការ​ណាមួយ​ទៅលើ​លោក ចេង ស្រុង នៅឡើយ​ទេ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​ក៏​មិន​ទាន់​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចេង ស្រុង នោះដែរ​។ ដូច្នេះហើយ​ទើប​លោក ចេង ស្រុង ដែល​ជា​ប្រធាន​មន្ទីរ និង​លោក សេង សុខ​ណាក់ អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ពិនិត្យ​ឯកសារ​រួម​សហការ​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ចេង ស្រុង បាន​បង្ហើប​ឲ្យដឹង​ទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​នេះហើយ ទើប​លោក ចេង ស្រុង ហ៊ាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​មាន​ភាពមិនប្រក្រតី​ឲ្យ​អ្នកមានលុយ មាន​អំណាច​និង​ឪពុកមា​របស់​ខ្លួន​ជាច្រើន​ប័ណ្ណ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។
​ជាង​នេះ​ទៅទៀត​នៅ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​នេះ​លោក ចេង ស្រុង កំពុង​ពង្រឹង​បណ្តាញ​ពុករលួយ​របស់ខ្លួន​កាន់តែ​រឹងមាំ ដើម្បី​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល ព្រោះ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។

ជុំវិញ​បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ចាត់កា​រលោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ក្នុង​សំណុំរឿង​ពុករលួយ​នោះ មិន​គួរ​មើលរំលង​អំពើពុករលួយ​រប​ស់បុ​គ្គល ចេង ស្រុង ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com