ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក នឿ និង​លោក វ៉ុន មេ​ល្បែង​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​មាន​បារមី​បំបាំង​ភ្នែក​អាជ្ញា​ធរមាន​សមត្ថកិច្ច​មើលមិនឃើញ​

លោក នឿ និង​លោក វ៉ុន មេ​ល្បែង​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​មាន​បារមី​បំបាំង​ភ្នែក​អាជ្ញា​ធរមាន​សមត្ថកិច្ច​មើលមិនឃើញ​

(​ខេត្ត​កំពង់ចាម​)៖​ទីតាំង​សង្វៀន​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្លែរ​មួយ​នេះ​ជា​របស់​លោក​លោក នឿ និង​លោក វ៉ុន មាន​បារមី​កាន់ អាច​បំបាំងភ្នែក​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​យ៉ាង​រលូន​ដែល​ស្ថិត​នៅក្នុង​ចម្ការកៅស៊ូ នៅ​ចំណុច​លើ​ក្បាល​ភ្នំ​ព្រែក​ស្កែ ស្ថិតនៅ​ភូមិ​ព្រែក​ស្កែ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន អត់​ហ៊ាន​ធ្វើការ​បង្ក្រាប សង្ស័យ​ម្ចាស់​ទីតាំង​មានអំណាច​ធំ​មែនហើយ​ទើប​ហ៊ាន​បើក​លេង​បាន​ដោយ​សេរី​។​

​ប្រភព​បានឲ្យដឹង​ថា​ទីតាំង​ល្បែង​សុ​ី​សង​និង​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់ មួយកន្លែង នៅតែ​បន្ត​បើក​លេង​យ៉ាង​សកម្ម​ប្រចាំ​នៅ​ភូមិ ឃុំ ខាងលើ ពលរដ្ឋ​ឃើញ​ទង្វើ​បែប​នេះ​ធ្វើឲ្យ​ពួកគាត់​នាំគ្នា​ដាក់​ការសង្ស័យ អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ មួយចំនួន អាច​បាន​ទទួល​លាប​សក្ការៈ​ពី​ម្ចាស់​ទីតាំង​មួយ​កន្លែង​នេះ​អស់​ហើយ​ទេ​ដឹង​,,?
​បានជា​នាំគ្នា​បិទ​ភ្នែក​បើកភ្លើង​ខៀវ បណ្តោយ​ឲ្យ​ម្ចាស់​ទីតាំង​ខាងលើនេះ ដំណើរការ​បើក​លេង​បាន​ដោយ​រលូន​ធ្វើឲ្យ​ពួក​គាត់​រស់នៅ​មានកា​រ​ព្រួយបារម្ភ​និង​ការភ័យខ្លាច​ជា​ពិសេស​បញ្ហា​អសន្តិសុខ​ដូចជា​អំពើ​លួច​ឆក់​ប្លន់​និង​អំពើហឹង្សារ​ផ្សេងៗ​។​

​ប្រភព​ដដែល​ពី​ពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​នោះ​ពួកគាត់​បាន​ឮ​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កំពុងបើក​លេង​ខាងលើ​នេះ​បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ពួកគេ​ឲ្យនៅ​ឈរ​ចាំ​មើល​ផ្លូវ​បិទ​ព័ត៌មាន​អ្នកខ្លះ​ទៀត​ឈរ​ចាំ​សម្របសម្រួល​នេះហើយ​ជា​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ សូម​បញ្ជាក់​ឲ្យដឹង​ទីតាំង​វង់ល្បែង​ខាង​លើ​សម្រាប់​ការភ្នាល់​ដាក់​លុយ​ធំៗ​ណាស់​។​
​ប្រជាពលរដ្ឋ​សំណូមពរ​មកដល់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ជាពិសេស​លោក​ស្នងការ​និង​លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម សូម​ជួយ​ពិនិត្យ​និង​មាន​ចំណាត់ការ ចាត់​កម្លាំង​ជំនាញ​ធ្វើការ​បង្ក្រាប ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ មួយកន្លែង កំពុងបើក​លេង​នៅ​ភូមិ​ខាងលើ​នេះ ស្របតាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ។​
​មាន​ត​ភាគ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com