ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

បែកធ្លាយ​បញ្ជី​ឈ្មោះ​អ្នក​មាន​ប្រាក់​-​មានអំណាច និង​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់ ដែល​បាន​រួមគំនិត​គ្នា ឈូសឆាយ រំលោភ​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់លែង យក​ជា​កម្មសិទ្ធិ​ខុសច្បាប់​

បែកធ្លាយ​បញ្ជី​ឈ្មោះ​អ្នក​មាន​ប្រាក់​-​មានអំណាច និង​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់ ដែល​បាន​រួមគំនិត​គ្នា ឈូសឆាយ រំលោភ​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់លែង យក​ជា​កម្មសិទ្ធិ​ខុសច្បាប់​

​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ៖ បែកធ្លាយ​បញ្ជី​ឈ្មោះ​អ្នក​មាន​ប្រាក់​-​មានអំណាច និង​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់ ដែល​បាន​រួមគំនិត​គ្នា ឈូសឆាយ រំលោភ​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់លែង យក​ជា​កម្មសិទ្ធិ​ខុសច្បាប់​មាន​៖
*
✓០១-​ឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង មាន​ដី​ព្រៃ​លិច​ទឹក​ទំហំ ៦៧៥​ហិកតា​!
✓០២-​វរ​:​សេនីយ៍​ទោ កែវ ណា​រុន នាយ​-​ការិយាល័យ មាន​ដី​ព្រៃ​លិច​ទឹក​ទំហំ​៣២​ហិកតា​!
✓០៣-​លោក ស្រី ស៊ីថា មន្ត្រី​ចូលនិវត្តន៍ មាន​ដី​ព្រៃ​លិច​ទឹក​ទំហំ​២៥​ហិកតា​!
✓០៤-​លោក យឹម សារ៉ាត់ មេ​សឹក​រង​-​ស្រុកំ​ពង់​លែង មាន​ដី​ព្រៃ​លិច​ទឹក​ទំហំ ៦០​ហិកតា​!
✓០៥-​លោក គង់ ស៊ីម មេ​ឈ្មួញ​ធំ មាន​ដី​ព្រៃ​លិច​ទឹក​ទំហំ ២០០​ហិកតា​!
✓០៦-​លោក ស៊ន បូរិន មន្ត្រី​ចូលនិវត្តន៍ មាន​ដី​ព្រៃ​លិច​ទឹក​ទំហំ​២៥​ហិកតា​!
✓០៧-​លោក នូ ដេត មេ​ឈ្មួញ មាន​ដី​ព្រៃ​លិច​ទឹក​ទំហំ​៨៩​ហិកតា​!
✓០៨-​លោក ឡុង សុ​ខេង មេ​ឈ្មួញ​ឈូសឆាយ​ដី​លក់ (​សាច់ញាត្តិ ឡុង ស៊ីថា ព្រះរាជអាជ្ញារង កាន់​ដី​ឲ្យ ឡុង ស៊ីថា​) មាន​ដី​ព្រៃ​លិច​ទឹក​ទំហំ ៤០០​ហិកតា​!
✓០៩-​លោក ស៊ិន ប៉ូ​លីន មេ​ឈ្មួញ​ឈូសឆាយ​ដី​លក់ (​សាច់ញាត្តិ​របស់ អភិបាលស្រុក​ស្តីទី ចេង ចាន់ដូណា កាន់​ដី​ឲ្យ​លោក ចេង ចាន់ដូណា​) មាន​ដី​ព្រៃ​លិច​ទឹក ទំហំ​២៦០​ហិកតា
✓១០-​លោក សៅ ស៊ុយ អតីត​-​ស្មៀន​ឃុំ​ច្រណូក ដីព្រៃ​លិច​ទឹក ទំហំ​៣០​ហិកតា​!
✓១១-​លោក សែ​ប សុ​ី​វុតធី មេ​ឈ្មួញ​ឈូសឆាយ​ដី​លក់ (​សាច់ញាត្តិ​របស់ អភិបាលស្រុក​ស្តីទី ចេង ចាន់ដូណា កាន់​ដី​ឲ្យ​លោក ចេង ចាន់ដូណា​) មាន​ដី​ព្រៃ​លិច​ទឹក ទំហំ​១៧៥​ហិកតា​!
✓១២-​លោកស្រី ងួន គឹម​យួន មេ​ឈ្មួញ​ឈូសឆាយ​ដី​លក់ (​សាច់ញាត្តិ​របស់ អភិបាលស្រុក​ស្តីទី ចេង ចាន់ដូណា កាន់​ដី​ឲ្យ​លោក ចេង ចាន់ដូណា​) មាន​ដី​ព្រៃ​លិច​ទឹក ទំហំ​៥៧​ហិកតា​!
✓១៣-​លោកស្រី ប៉ូ ចំ​រ៉ុង មេ​ឈ្មួញ មាន​ដី​ព្រៃ​លិច​ទឹក ទំហំ​៣០​ហិកតា​!
✓១៤- ខៀវ គៀន មេភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក មាន​ដី​ព្រៃ​លិច​ទឹក ១០០ ហិកតា ជាប់​បឹង​ទេ​ពី​
✓១៥- ឈៀង សាវុធ ហៅ​ជា ប៉ូលីស​ក្រសួងមហាផ្ទៃ បច្ចុប្បន្ន​រស់នៅ​ភូមិ​ទំនប់ ឃុំ​ត្រងិល មាន​ដី​ព្រៃ​លិច​ទឹក ៣០ ហិកតា នៅ​កំពង់​ឌី កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​ន៍​
✓១៦- ស៊ុន សុវណ្ណ​ឬ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង មាន​ដី​ព្រៃ​លិច​ទឹក ៤០ ហិកតា ដែល​មាន​កូនចៅ​ជំនិត​ឈ្មោះ ជុំ ពិសិដ្ឋ ហៅ​គ្រូ​សិដ្ឋ ជា​អ្នក​ឈរ​ឈ្មោះ​កាន់​ឲ្យ ។​
​ដីព្រៃ​លិច​ទឹក ដែល​ត្រូវ​បាត់បង់ ជាប់ឃុំ ចំនួន ២ ឝឺ ឃុំ ច្រ​ណូក និង ឃុំ ពោធិ៍ ចាប់ពី​ខាងក្រោម អាងទឹក​អភិរក្ស សម្តេចព្រះ នរោត្តម សីហ​មុន្នី ព្រះមហាក្សត្រ​នៃ​កម្ពុជា ត្រង់​ចំណុច​អា​លំ​តូច ចំណុច​អា​លំ​ធំ ចំណុច​ប្រឡាក់​ក្របី ចំណុច​សាច់​ខ្មៅ ចំណុច ខ្លាខាំ​គោ រហូតដល់ បឹងប្រ​យ៉ាប​
​កន្លែង​អភិរក្ស ឡូត៍​លេខ ៥ បង្គោល​កីយ៍ គឺជា​ដី​ចៅហ្វាយខេត្ត និង​ដី​របស់​អ្នកកាសែត ដែល​រកស៊ី​ត្រូវ​គ្នា​ជាមួយ​ខេត្ត ។​
*​មាន​ច្បាប់​មួយ​ណា ដែល​បាន​ចែង​ថា​៖
✓​អ្នករាជការ​សាធារណៈ​ជាអាទិ៍ បាន​ប្រព្រឹត្ត​បទល្មើស ឧក្រិដ្ឋ ឬ​មជ្ឈិម រួចហើយ​!
✓​ចេញមុខ​សុំទោស សារភាព ប្រគល់​ទ្រព្យសម្បត្តិ​ទៅ​រដ្ឋ​វិញ​!
✓​ជា​ថ្នូរ​ឱ្យ​រួច​ទោស មិន​ជាប់គុក ទៅរួច​ទេ​?
✓​មិន​ទទួលយក​បាន​ពី​កូន​ខ្មែរ គោរព​នីតិរដ្ឋ និង​អរគុណ​សន្តិភាព​ទេ​!
✓​ត្រូវតែ​ទទួល​ទោស​!
✓​ព្រោះ​មាន​អ្នក​ទទួល​ទោស​រាប់ម៉ឺន​នាក់​ហើយ ពី​អំពើ​ល្មើស​របស់​ខ្លួន​!
✓​មាន​ទាំង​ក្មួយប្រុស និង​ក្មួយ​ប្រសា​រ សម្តេច​តេជោ ផងដែរ​!
✓​បើ​អ្នក​ជា​ជនរងគ្រោះ លើកលែងទោស មានន័យ​ថា ខ្លួន​ជា​អ្នក​សមគំនិត ក្នុង​អំពើ​ល្មើស​ហ្នឹងហើយ​!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com