ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចេញ​ទៅ​ស្រុក​យួន​ពេញបន្ទុក​លោក ថាវ យ៉ាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​

ឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចេញ​ទៅ​ស្រុក​យួន​ពេញបន្ទុក​លោក ថាវ យ៉ាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​

សេចក្តីរាយការណ៍​ពី​មន្ត្រី​នៅ​ច្រក​អូរយ៉ាដាវ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​អូរយ៉ាដាវ ចំនួន​៧​រថយន្ត​សាំ​យ៉ុង ហើយ​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ ចំនួន​៥​រថយន្ត​សាំ​យ៉ុង និង​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ ចំនួន​៦​រថយន្ត​សាំ​យ៉ុង​។ ថ្ងៃ​បន្ទាប់​មកទៀត​លោក កែវ តា​យ នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ នៅ​តែ​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ឈ្មោះ មករា និង​បក្ខពួក​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ រីឯ​លោក ថាវ យ៉ាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

តាម​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ លោក​វរសេនីយ៍ឯក កែវ តា​យ នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យ៉ាង​ពេញបន្ទុក​។ ចំណែក​លោក​វរសេនីយ៍ឯក ឃឹម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក កែវ តា​យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ដូច្នេះ​ទើប​ឈ្មួញ​ជើងចាស់​ឈ្មោះ មករា និង​បក្ខពួក​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណី​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ ពី​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។​

ជុំវិញ​បញ្ហា​ខាងលើ​នេះ​មាន​សេចក្តីអំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ឈ្មោះ មករា និង​បក្ខពួក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​។ ជាង​នេះ​ទៅ​ទៀត​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា លោក ខឹម ចិ​ត្រា និង​លោក កែវ តា​យ អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ទើប​ហ៊ាន​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិន​គួរ​មើលរំលង​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com