ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​លោក ប៉ាង ឡេង នាយ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ព្រៃ​វល្លិ៍​ដុះ​ស្លែ​និង​បក្សពួ​កគាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​?

​លោក ប៉ាង ឡេង នាយ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ព្រៃ​វល្លិ៍​ដុះ​ស្លែ​និង​បក្សពួ​កគាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​?

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បាន​អះអាង​ឲ្យដឹងថា ចាប់​តាំងពី​អំឡុង​ដើម​ខែវិច្ឆកា ឆ្នាំ​២០២១ រហូតមកដល់​ដើម​ខែ​មករា ឆ្នាំ​២០២២​នេះ ឈ្មួញ​ទាំង​ធំ​ទាំង​តូច​បាន​សម្រុក​នាំគ្នា​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​មួយ​នេះ​យ៉ាងគំហុក​តែម្តង​។ ដូច្នេះ​ក្នុង​មួយថ្ងៃៗ​លោក ប៉ាង ឡេង នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រៃ​វល្លិ៍ ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​មិន​តិច​ឡើយ​។ ព្រោះ​គ្មាន​ឈ្មួញ​ណា​អាច​រំលង​លោក ប៉ាង ឡេង បានឡើយ​។ ឈ្មួញ​ទាំង​ធំ​ទាំង​តូច​បាន​ត្អូញត្អែ​ឲ្យដឹងថា ពួកគាត់​បង់លុយ​តាម​ការកំណត់​របស់​លោក ប៉ាង ឡេង ទើប​អាច​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ពី​ដី​យួន​ចូល​ដី​ខ្មែរ​បាន ហើយ​នរណា​ក៏​ខ្លាច​លោក ប៉ាង ឡេង នោះដែរ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បាន​បង្ហើប​ឲ្យដឹងថា សកម្មភាព​ភាព​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​យ៉ាងគំហុក គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ប៉ាង ឡេង នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​។ ដោយហេតុ​ថា ប្រសិនបើ​ឈ្មួញ​មិន​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក ប៉ាង ឡេង ទេនោះ គឺ​មិន​អាច​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​បាន​ឡើយ ហើយ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ជាមួយ​លោក ប៉ាង ឡេង បានទេ​។ អំពើពុករលួយ​របស់​លោក ប៉ាង ឡេង អាច​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​គឺ​ដោយសារ​មាន​កិច្ចសហការ​ជាមួយ​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប៉ាង ឡេង បាន​លើកឡើង​ថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ដើម្បី​ជួយ​ការពារ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ទើប​បុគ្គល ប៉ាង ឡេង ម្នាក់​នេះ​ហ៊ាន​ប្រើ​តួនាទី និង​អំណាច​របស់​ខ្លួន​កាង​ឈ្មួញ​នាំ​ទំនិញ​ចូល​ពី​ស្រុក​យួន​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ហេតុ​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិន​ត្រូវ​បណ្តែតបណ្តោយ​រឿង​នេះ​តទៅទៀត​ទេ ព្រោះ​រឿង​អាស្រូវ​ពុករលួយ​របស់​បុគ្គល ប៉ាង ឡេង នេះ​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ​។ ប្រភព​ខ្លះទៀត​បាន​បង្ហើប​ឲ្យដឹងថា ដោយសារ​អាង​មាន​លោក គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​ខ្នងបង្អែក​ការពារ​ដ៏​រឹងមាំ​នេះហើយ​ទើប​លោក ប៉ាង ឡេង នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ មិន​ដែល​ញញើត​អ្វី​ទាំងអស់​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com