ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ឈ្មួញ​ឈើ​ឈ្មោះ អ៊ិន ស្រី​ម៉ៅ ដឹកជញ្ជូន ឈើ ពី តំបន់ ព្រៃ​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង រលូន មិន​រំខាន​សមត្ថកិច្ច​

ឈ្មួញ​ឈើ​ឈ្មោះ អ៊ិន ស្រី​ម៉ៅ ដឹកជញ្ជូន ឈើ ពី តំបន់ ព្រៃ​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង រលូន មិន​រំខាន​សមត្ថកិច្ច​

ខេត្ត​ព្រះវិហារ ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ​បានឲ្យដឹងថា បទបញ្ជា​របស់​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​ក្នុង​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ពីព្រោះ​លោក ពិន ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​លោក ម៉ែន សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ឡើយ ។​

​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​មួយចំនួន​បានឲ្យដឹងថា​÷​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងភូមិ​ភារកិច្ច​សង្កាត់​ប៉ា​ល់ហាល ក្រុង​ព្រះវិហារ គិតតែ​ពី​រឿង​ផលប្រយោជន៍​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ប៉ុណ្ណោះ ការ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​បណ្ដាល​ស្រុក​ទាំង​នោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក នួន សុខុម នាយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ។​

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះវិហារ​បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​អភិរក្ស​គូលែន​ព្រហ្ម​ទេព​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ​យ៉ាង​រលូន ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ចូល​ហោប៉ៅ​។​
​ដូច្នេះហើយ​ទើប​លោកស្រី អ៊ិន ស្រី​ម៉ៅ អាច​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព ឆ្លងកាត់​ជា​ច្រើន​ស្រុក​ទើប​មកដល់​
​ភូមិ​ភារកិច្ច​សង្កាត់​ប៉ា​ល់ហាល ក្រុង​ព្រះវិហារ ដែល​មាន​ទីតាំង​ដេប៉ូ​ច្រក​ចេញ​តែ​មួយ ។ រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ក៏ដូចជា​លោក ពិន ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក ម៉ែន សុជាតិ មន្ទីរ​បរិស្ថាន​ព្រះវិហារ​ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ឆ្នាំងបាយ និង​ជា​ប្រភព​ចំណូល​របស់​ខ្លួន​យ៉ាង​ពេញបន្ទុក ។​
​ទី​១.​ឈ្មោះ រស់ សុធី អ្នកពាក់ព័ន្ធ​ក្នុង​ការងារ​នឹង​ហើយ​មាន​តួនាទី​ជា​ប៉ូលីស​ទៀតផង​
​ទី​២.​ឈ្មោះ ខឹត សុធា​រ៉ា មានការ​ពាក់ពាន់​ក្នុង​ការងារ​នឹង​ដែរ ហើយ​មាន​តួនាទី​ជា​អភិបាលរង​ក្រុង​ព្រះវិហារ ។​

​តាម​ការកត់សម្គាល់រ​បស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ​បានឲ្យដឹងថា ÷ ការ​ដែល​ឈ្មួញ​ឈ្មោះ លោកស្រី អ៊ិន ស្រី​ម៉ៅ អាច​បិទ​ព័ត៌មាន ដោយសារ​លោក​ស្រី​ទំនាក់ទំនង​បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស​ម្នាក់​
​ប្រចាំការ​ក្នុង​ខេត្ត ជា​អ្នក​ចែក​ប្រេងសាំង​រាល់​អ្នកសារព័ត៌មាន​ណា​ចុះ​ទៅ​ដល់​ទីតាំង​ដេប៉ូ​ឈើ ដើម្បី​បិទមាត់​បិទក​ទើប​អាច​បន្ត​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្ស​គូលែន​ព្រហ្ម​ទេព​ខេត្តព្រះវិហារ​យ៉ាង​គឃ្លើន​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ខេត្តព្រវិហារ ។​

​ប្រភព​បានឲ្យដឹង​ទៀតថា​÷​ការ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ អ៊ិន ស្រី​ម៉ៅ និង​បក្សពួក​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន គឺ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ខេត្ត​ព្រះវិហារ​ជា​កូនចៅ​អោយ​ដេប៉ូ​ឈើ​ឈ្មោះ អ៊ិន ស្រី​ម៉ៅ ចេញ​តាម​អំពើ​ចិត្ត​ផង​ដែរ ។​

​ដូច្នេះ​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​នោះ​ទេ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com