ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកស្រី​សេង​ទៀង​អភិបាល​ស្រុក​ពាម​រ​ត្រូវ​ប្រជាពលរដ្ឋ​និង​មន្ត្រី​ក្នុង​សាលា​ស្រុក​ពាម​រក៍​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​មាន​វិធានការ​កោះហៅ​លោកស្រី​ម្ដងទៀត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នៅក្នុង​ស្រុក​ពាម​រ​

បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកស្រី​សេង​ទៀង​អភិបាល​ស្រុក​ពាម​រ​ត្រូវ​ប្រជាពលរដ្ឋ​និង​មន្ត្រី​ក្នុង​សាលា​ស្រុក​ពាម​រក៍​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​មាន​វិធានការ​កោះហៅ​លោកស្រី​ម្ដងទៀត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នៅក្នុង​ស្រុក​ពាម​រ​

ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ក្អែក​និង​មន្ត្រី​សាលាឃុំ​ពាម​មានជ័យ​និង​មន្ត្រី​សាលាស្រុក​ពាម​រក៍​បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​អង្គភាព​អ្នកសារព័ត៌មាន​យើង​ដឹងថា​នៅ​ថ្ងៃទី 23 ខែ​មករា​ឆ្នាំ 2022 មាន​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​នគរបាល​ស្រុក​ពាម​រក៍​បាន​ចុះ​ទៅ​ធ្វើ​ការឃាត់​សា​ឡង់​កំពុង​តែ​ប្រើ​គ្រឿងចក្រ​ទម្លាក់​កញ្ចប់​យក​ខ្សាច់​នៅ​ចំណុច​ភូមិ​បឹង​ក្អែក​ឃុំ​ពាម​មានជ័យ​ស្រុក​ពាម​រ​ក៏​ខេត្តព្រៃវែង​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​នៅ​ថ្ងៃ​ចន្ទ​ទី 24 ខែ​មករា​ឆ្នាំ 2022 ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ហាមឃាត់​រួច​ក៏​នៅតែ​មាន​សកម្មភាព​ធ្វើ​ការទម្លាក់​កញ្ចប់​យក​សាច់​ដដែល​ហេតុនេះហើយ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​សាលាឃុំ​ពាម​មានជ័យ​និង​មន្ត្រី​សាលាស្រុក​ពាម​រក៍​ស្នើសុំ​ឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ដើម្បី​ឱ្យបាន​ដល់​ថ្នាក់​ដឹកនាំ​ជា​ពិសេស​លោក​អភិបាលខេត្ត ឯកឧត្តម ជា សុ​មេធី ជា​អភិបាលខេត្ត​ព្រៃវែង និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជួយ​មាន​វិធានការ​ទៅលើ​លោកស្រី​អភិបាលស្រុក​ពាម​រក៍ សេង​ទៀង​រូប​នេះ​ផង​និង​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​កោះហៅ​លោក​ស្រី​អភិបាល​ស្រុក​ពាម​រ សេង​ទៀង​នេះ​ផង​ពាក់ព័ន្ធ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​កំពុង​តែ​ដាក់​ការសង្ស័យ​ទៅលើ​លោក​ស្រី​អភិបាល​ស្រុក​ពាម​រ​ក៏ សេង​ទៀង រូប​នេះ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ឃុបឃិត​និង​ក្រុមហ៊ុន រី​សសស៍ សឹប​ផ្លាយ អុឹម​ផត អិ​ចផត​ចូលមក​ធ្វើ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ទំលាក់​កញ្ចក់​យក​សាច់​នៅក្នុង​ចំណុច​ភូមិ​បឹង​ក្អែក​ឃុំ​ពាម​មានជ័យ​ស្រុក​ពាមរ​ក៏​ខេត្ត​ព្រៃវែង​

​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ​ដែរ​លោកស្រី​អភិបាលស្រុក​ពាមរ​ក៏​សេង​ទៀង​រូប​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តែងតែ​កោះហៅ​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នៅក្នុង​សាលា​ស្រុក​ពាម​រ​មេក៍​ច្រើនលើក​ច្រើនសារ​មកហើយ​ក៏​ប៉ុន្តែ​លោកស្រី​អភិបាល​ស្រុក​ពាម​រ​ក៏​សេង​ទៀង​រូបនេះ​នៅតែ​មិន​ព្រម​បម្រើ​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល តាម​គោលការណ៍​នៃ​ច្បាប់​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​រាជរដ្ឋាភិបាល​គឺ​ត្រូវតែ​បម្រើ​រាស្ត្រ​ឱ្យបាន​ត្រឹមត្រូវ​ក៏​ប៉ុន្តែ​លោកស្រី​អភិបាល​សេង​ទៀង​រូបនេះ​តែងតែ​ទុក​ផលប្រយោជន៍​ជា​ធំ​ហេតុនេះហើយ​បាន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ពាម​រក៍​ទាំងមូល​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​ជួយ​មាន​ចំណាត់ការ​ទៅលើ​លោក​ស្រី​អភិបាល​ស្រុក​ពាម​រ​ក៏​សេង​ទៀង​រូបនេះ​ផង​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com