ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ឈ្មោះ សុខ គឹម​ម៉េង ហៅ សុខ ឃឹម​ចាយ ជា​មេបន​ល្បែង​ដុះ​ស្លែ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង ដោយ​ខុសច្បាប់​នៅ​ព្រែក​ក្រឹស ក្នុង​ស្រុក​កំពង់ត្រាច​

ឈ្មោះ សុខ គឹម​ម៉េង ហៅ សុខ ឃឹម​ចាយ ជា​មេបន​ល្បែង​ដុះ​ស្លែ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង ដោយ​ខុសច្បាប់​នៅ​ព្រែក​ក្រឹស ក្នុង​ស្រុក​កំពង់ត្រាច​

​ខេត្ត​កំពត ÷ ចេញផ្សាយ ថ្ងៃ​ព្រហស្បតិ៍ ២ កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្ដីអំពី : ទីតាំង​បន​ល្បែង ស៊ីសង មួយ​កន្លែង​នៅ​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម​តន់​ហ៊​ន់ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ចូល​លេង យ៉ាង​អណាធិបតេយ្យ ផ្ទុយ​ពី​ច្បាប់​ដែល​បានអនុញ្ញាត បាន​ហាម​ពលរដ្ឋ​ខ្មែរ​ចូល​លេង ។ មហាជន​ហៅថា​ក្រុមហ៊ុន​មាន​ច្បាប់ តែ​មិន​គោរព​ច្បាប់ ។

​មហាជន​បាន​ដាក់​ការសង្ស័យថា មានការ​រួមគំនិត​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ហើយ​មើលទៅ ទើប​កាស៊ីណូ​ច្រកព្រំដែន​តន់​ហន់ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងៗ​យ៉ាង​រលូន គ្មាន​ការទប់ស្កាត់ ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ខេត្ត​កំពត​នោះឡើយ មិន​តែងតែ​ប៉ុណ្ណោះ​មាន ជន​ឆ្លៀតឱកាស ឈ្មោះ ជា ដា​រ៉ា អ្នកសារព័ត៌មាន ត្បាញ​អាយ មិនសូវ​ល្បីឈ្មោះ នៅ​ប្រចាំការ​ក្បឺរៗ​នឹង​រង់ចាំ​ជួប​សម្រប សម្រួល ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​យើង ដើម្បី​កុំឲ្យ​មាន ការចុះ​ផ្សព្វផ្សាយ និង​លោក កែម ច​ន ក៏​ជា​អ្នកសារព័ត៌មាន​មួយរូប បន្ត​តំណែង​ពី​លោក ជា ដា​រ៉ា អ្នកសារព័ត៌មាន ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ កុម្ភៈ ឆ្នាំ​២០២២ ដើម្បី​ទទួល​ភារកិច្ច បន្ត​តំណែង ចេញមុខ​សម្របសម្រួល ជាមួយ​អ្នកសារព័ត៌មាន​តទៅទៀត ។

​ជុំវិញ​នឹង​បញ្ហា​ខាងលើ​នេះ មហាជន​សូម​សំណូមពរ​ដល់​ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត មេត្តា​ចាត់​មន្ត្រី​ជំនាញ ឱ្យ​ចុះ​ពិនិត្យ ទីតាំង​កាស៊ីណូ ខាងលើ​នេះ​ផង​ទាន ពីព្រោះ​គាត់​កំពុង ធ្វើ​សកម្មភាព ផ្ទុយ​នឹង​ច្បាប់ នៃ ព្រះរាជាណាចក្រ កម្ពុជា​យើង ដែលមាន សម្តេច​តេជោ ជា​ប្រមុខ​ដឹកនាំ ដ៏​មហិមា និង​ឈ្លៀសវៃ​បំផុត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com