ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ឈ្មោះ​ផាត បើក​សង្វៀន​ប្រជល់មាន់​និង​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​កាន់តែ​ខ្លាំង​នៅក្នុង​ក្រុង​កំពត ?

ឈ្មោះ​ផាត បើក​សង្វៀន​ប្រជល់មាន់​និង​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​កាន់តែ​ខ្លាំង​នៅក្នុង​ក្រុង​កំពត ?

កំពត ÷ មួយ​រយៈ​ចុង​ក្រោយ​នេះ​បណ្តាញ​ព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ជុំវិញ​ករណី​ល្បែងស៊ីសង​ខុសច្បាប់ ដូចជា​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង កើតឡើង​តាម​បណ្តា​ភូមិ​អូរ​តូច​សង្កាត់​អណ្ដូង​ខ្មែរ​ក្រុង​កំពត​ខេត្ត​កំពត​ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ដែល​កើតចេញ​ពី​ល្បែងស៊ីសង​។​

​ទន្ទឹមនឹងនេះ​មាន​ការរិះគន់​ចំៗ​ទៅលើ​លោក អធិការ​នគរបាល​ក្រុង​កំពត ដែល​បណ្តោយ​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល ហើយ​ការបង្ក្រាប​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​ល្អ​មើលគ្មាន​ប្រសិទ្ធភាព​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ចន្ទ័​មុធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​និង​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ក្រុង​កំពត ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។​

​ឥឡូវ​នេះ​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​តូច​សង្កាត់​អណ្ដូង​ខ្មែរ​ក្រុង​កំពត​ខេត្ត​កំពត បានឲ្យដឹងថា គេ​បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​ទ្រង់ទ្រាយ​ធំ​ដំណើរការ​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលនិ​ង​លោក អធិការ​នគរបាល​ក្រុង​កំពត មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នោះ​ឡើយ​ទេ​។​

​ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នកចូលរួម​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន មិន​ខ្លាច​ជំងឺឆ្លង​អ្វី​ទាំងអស់ ហើយ​មេ​ល្បែងស៊ីសង​ត្រូវគេ​ដឹងថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​។​

​សេចក្តី​រាយ​ការ ណ៍​ពី​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ទាល់តែ​មាន​ការ​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​គេ​អាច​បើក​ល្បែងស៊ីសង​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​មេ​ល្បែងស៊ីសង​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ​។

​ដូច្នេះ​លោក ម៉ៅ ចន្ទ័​មុធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​និង​លោក ម៉ៅ​ធនិន អភិបាល​ខេត្ត​កំពត មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ ព្រោះ​មួយ​រយៈពេល​ចុងក្រោយ​នេះ​នៅក្នុង​ក្រុង​កំពត ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពី​សង្កាត់​មួយ​ទៅ​សង្កាត់​មួយ​គ្មាន​ទីបញ្ចប់​ឡើយ​។

​ទន្ទឹម​នឹង​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ទៅលើ​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​ខេត្ត​កំពត និង​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពត​ផងដែរ​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com