ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ឈ្មោះ​ពិន តន មេ​ល្បែង​ដុះ​ស្លែ​បើក​សង្វៀន​បញ្ជល់មាន់​ឡើងវិញ​និង​បៀ​អាប៉ោង​គ្រប់​ប្រភេទ​ពេញទំហឹង​នៅ​ស្រុក​បរ​កែវ ខេត្ត​រតនគិរី​

ឈ្មោះ​ពិន តន មេ​ល្បែង​ដុះ​ស្លែ​បើក​សង្វៀន​បញ្ជល់មាន់​ឡើងវិញ​និង​បៀ​អាប៉ោង​គ្រប់​ប្រភេទ​ពេញទំហឹង​នៅ​ស្រុក​បរ​កែវ ខេត្ត​រតនគិរី​

មាន​សេចក្តី​រយ​ការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទុយ​ឃុំ​ទីង​ចាក់​ស្រុក​បរ​កែវ ខេត្ត​រតនគិរី បានឲ្យដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​គេ​បើក​សង្វៀន​បញ្ជល់មាន់ វង់​អាប៉ោង និង​យូគី យ៉ាង​ពេញបន្ទុក​ដោយមាន​អ្នកចូលរួម​លេងល្បែង​យ៉ាង​ពពាក់ពពូន ដោយ​គ្មាន​ការទប់ស្កាត់​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​មាន​វិធាន​ទប់ស្កាត់​ឡើយ​។ មេ​ល្បែងស៊ីសង​មាន​គឺ​ឈ្មោះ ពិន តន ហៅ តា​តន​, អាច​បើក​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​តាម​អំពើ​ចិត្ត​។ ចំណែក​លោក ហេង មុនី អភិបាល​ស្រុក​បរ​កែវ និង​លោក ជួប វណ្ណា​រ័ក្ស អធិការនគរបាល​ស្រុក​បរ​កែវ បណ្តោយ​ឲ្យ​បុគ្គល​ឈ្មោះ ពិន តន​, បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​បំផ្លាញ​សន្តិសុខ​សង្គម​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា សង្វៀន​បញ្ជល់មាន់ វង់​អាប៉ោង យូគី នៅ​ភូមិ​ទុយ​ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ​ខេត្ត​រតនគិរី កំពុងបើក​ដំណើរការ​យ៉ាង​រលូន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​នៅឡើយ​ទេ ។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់ឃុំ ថ្នាក់​ស្រុក​គឺ​បុគ្គល​ឈ្មោះ ពិន តន​, មិន​អាច​បើក​ល្បែងស៊ីសង​ខុសច្បាប់​បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ហេតុនេះ​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី មិន​ត្រូវ​បណ្តែតបណ្តោយ​បន​ល្បែង​ទាំងនេះ​តទៅទៀត​ទេ ក្នុង​ខណៈ​ដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញទំហឹង​នៅ​ស្រុក​បរ​កែវ នេះ​។​

​បើ​តាម​ប្រភព​ស្និទ្ធ​នឹង​មេ​ល្បែងស៊ីសង​ឈ្មោះ ពិន តន​, បាន​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មួយចំនួន​ក្នុង​ខេត្ត​រតនគិរី និង​ស្រុក​បរ​កែវ ទទួលបាន​ផលប្រយោជន៍​ពី​បុគ្គល​មេ​ល្បែង​ឈ្មោះ​ពិន តន​នេះ ទើប​ពួកគេ​អាច​បើក​បន​ល្បែងស៊ីសង​បាន​យ៉ាង​សុខ​ស្រួល​។ ជាក់ស្តែង​បច្ចុប្បន្ននេះ​មេ​ល្បែងស៊ីសង បាន​បើក​សង្វៀន​បញ្ជល់មាន់ វង់​អាប៉ោង យូគី នៅ​ភូមិ​ទុយ​ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ យ៉ាង​ពេញទំហឹង ហើយ​លោក ជួប វណ្ណា​រ័ក្ស អធិការនគរបាល​ស្រុក​បរ​កែវ និង​លោក ហេង មុនី អភិបាល​ស្រុក​បរ​កែវ បែរ​ជា​សម្ងំ​ស្ងាត់ឈឹង មិន​ចាត់វិធានការ​ទប់ស្កាត់​អ្វី​ឡើយ​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានសេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អស​ន្តិ​សុខ​សង្គម ហើយ​អំពាវនាវ​ឲ្យ​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ចាត់វិធានការ​បង្ក្រាប​បន​ល្បែង​ទាំងនេះ​ប្រកប​ដោយ​ប្រសិទ្ធ​។​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com