ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ឈ្មួញ​ឈើ​ប្រចាំ​ខេត្ត​ព្រះវិហារ​ឈ្មោះ​សាក់ សិច កំពុង​តែ​ប្រព្រិត្ត​បទល្មើ​ស​ព្រៃឈើ​កាប់​និង​ដឹកជញ្ជូន​ឈើ​ចំនួន​៣​ស្រុក​ធ្វើ​អាជីវកម្ម

ឈ្មួញ​ឈើ​ប្រចាំ​ខេត្ត​ព្រះវិហារ​ឈ្មោះ​សាក់ សិច កំពុង​តែ​ប្រព្រិត្ត​បទល្មើ​ស​ព្រៃឈើ​កាប់​និង​ដឹកជញ្ជូន​ឈើ​ចំនួន​៣​ស្រុក​ធ្វើ​អាជីវកម្ម

ប្រភព​ច្បាស់កា​រថា ឈ្មោះ​សាក់ សិច ជា​ឈ្មួញ​ឈើ​បាននិងកំពុង បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​ព្រៃ​ឡ​ង់ ដែល​ជា​សំណូក​ពុករលួយ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​បើកភ្លើង​ខៀវ​ឲ្យធ្វើ​អាជីវកម្ម​បំផ្លិចបំផ្លា​ញ​ព្រៃឈើ​របស់​ជាតិ ទើប​មិន​ដែល​ធ្វើការ​ការបង្ក្រាប​។​

​ជា​ហេតុ​ធ្វើឲ្យ​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​ប្រឈម​នឹង​សេចក្តី​វិនាស​ក្នុង​ពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ ព្រោះតែ​ឈ្មួញ​ឈើ​ឈ្មោះ​សាក់ សិច ម្នាក់នេះ នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា យ៉ាងគំហុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ទី​ទុយ ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ បានអោយដឹងថា​មកដល់​ពេល​នេះ​ឈ្មួញ​ឈ្មោះ​សាក់ សិច នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់​ស្រុក​ជ័យ​សែន និង​ព្រៃ​ព្រះរ​កា​ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែ​ប យកទៅ​រក្សាទុក​ក្នុង​ទីតាំង​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​អូរ​ទី​ទុយ យ៉ាង​ពេញបន្ទុក​ដោយ​ផ្អែក​ទៅលើ​ច្បាប់​ដេប៉ូ​។

​ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​ត្បែងមានជ័យ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ​សាក់ សិច ម្នាក់​នេះ​ទាល់តែសោះ​ប្រហែល​ពួកគេ​ខ្លាច​បាត់បង់​ប្រភព​ចំណូល​រៀងៗ​ខ្លួន​។ សូម្បីតែ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្ត​ព្រះវិហារ និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ លោក សុង ច័ន្ធសុ​ជាតិ ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ហើយ​បណ្តោយ​ឲ្យ​ឈ្មួញ​ឈ្មោះ​សាក់ សិច នេះ​ប្រកប​ការដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះ​រកា យ៉ាង​សុខ​ស្រួល​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតថា ក្នុង​មួយ​យប់ៗ​ឈ្មួញ​ឈ្មោះ សិច នេះ​បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះ​រកា ចូល​មក​ទីតាំង​រក្សាទុក​ក្នុង​ភូមិ​អូរ​ទី​ទុយ ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ យ៉ាងតិច​ពី​៤​ទៅ​៥​រថយន្ត​សាំ​យ៉ុង​កែច្នៃ ហើយ​មាន​បរិមាណ​រាប់សិប​ម៉ែត្រគូប​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ សូមអោយ​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ សាក់ សិច ដែល​ជា​ម្ចាស់​ទីតាំង​រក្សាទុក​ឈើ​នៅ​ចំណុច​ភូមិ​អូរ​ទី​ទុយ ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ជាបន្ទាន់​។

​ដោយហេតុ​ថា បច្ចុប្បន្ន​នេះ​ឈ្មួញ​ឈើ​ឈ្មោះ​សាក់ សិច ម្នាក់​នេះ​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ហើយ ឯ​ចំណែក លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ ព្រមទាំង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ លោក សុង ច័ន្ធសុ​ជាតិ ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត អាក់​សមត្ថភាព​ក្នុងកា​រ​បង្គ្រាប បាន​ពួន​សម្ងំ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com