ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ដៃ​ព្រែក​ប្រពល​រដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ត្រូវបាន​ជន​ខិលខូច​មាន​ចាក់​ល​ប់យក​ធ្វើជា​កម្មសិទ្ធិ​

ដៃ​ព្រែក​ប្រពល​រដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ត្រូវបាន​ជន​ខិលខូច​មាន​ចាក់​ល​ប់យក​ធ្វើជា​កម្មសិទ្ធិ​

ខេត្ត​កោះកុង​: ព្រែក​ក្នុងភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរៈភូមិន្ទ ដែល​មាន​ទំហំ ទទឹង​ព្រែក​ប្រមាណ​ជា ៣៥ ទៅ ៤០​ម៉ែត្រ ត្រូវបាន​បុគ្គល​ម្នាក់​ឈ្មោះ សំ វីរៈ ជា​អ្នក​មាន​លុយ ដឹក​អាចម៍ដី​មក​ចាក់​លុប​ទាំង ស្រុង ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​បើ​យោង​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ភូមិ​ស្មាច់មានជ័យ បាន​បង្ហើប​ប្រាប់ឲ្យដឹង​ថា ព្រែក​ដែល​លោក វីរៈ កំពុង​ដឹកយក​អាចម៍ដី​មក​ចាក់​លុប​នេះ ដោយ​គេ​មាន ដី​មួយ​កន្លែង​ទៀត​នៅ​ខាងលិច​ព្រែក បើ​តា​មើល​ទៅ​លោក​សំ វីរៈ យក​អាចម៍ដី​ចាក់​នេះ​ដើម្បី​ឲ្យ​ដី​របស់​គាត់​ជាប់​គ្នា​មាន​ទំហំ​ធំ វែង ។​

​ពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា ព្រែក​មួយ​នេះ​ជា​សរសៃ ឈាម​សេដ្ឋកិច្ច​របស់​ពួកគាត់​ដែល​ប្រកប​មុខ​បរ​ចិញ្ចឹមជីវិត​ក្នុង​ពេល​ចេញ​ទូក​នេសាទ នឹង​ដើរ​ឆ្លុះ ក្តាម ត្រី ប​ង្គា នៅពេល​ទឹកនាច ហើយ ព្រែក​មួយ​នេះ មាន​រៀង​ដូច​អក្សរ U ស្ថិត​នៅ​ចំ​កណ្ដាល U ជា​តំបន់​ព្រៃ​លិច​ទឹក សម្បូរ ទៅ​ដោយ​ដើម​កោង​កាង និង​ដើម ឈើ​ផ្សេងៗ​ទៀត​ដែល​ជា​ជំរក​ដល់​មច្ឆជាតិ​ពង​កូន ។​

​ប្រជាពលរដ្ឋ​បាន​ត្អួ​ញ​ត្អែរ​ថា បើ​បុគ្គល មាន​លុយ​ចេះ តែ​ដើរ​ឆក់​ដី​ព្រែក​ធ្វើជា​កម្មសិទ្ធិ​បែបនេះ ពួកគាត់​ដែល​ប្រកប​របរ​ចាប់​ក្តាម ខ្យង បង្គា​រ សំរាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ប្រាកដជា​គ្មាន​អង្ករ​ច្រក​ឆ្នាំង​ឡើយ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់ លោកជំទាវ​អភិបាល​នៃ​គណ​: អភិបាល ខេត្តកោះកុង​មេត្តា​ចាត់វិធានការ​ដល់​បុគ្គល សំ វីរ​:​ដើម្បី​រក្សា​ស្ថានភាព​មាត់​ព្រែក​អោយ​បាន​ដូចដើម​វិញ​។​

​មិនអាច​សុំ​ប្រតិកម្ម ពី​លោក ឈេង វណ្ណដា​អភិបាលក្រុង​ខេ​មរ​:​ភូមិន្ទ បាន​ទេ​ដោយ​លោក​បញ្ជាក់​ជាប់រវល់​ប្រជុំ​។ ចំណែក​លោក អា​យ ភា​រិទ្ធ ប្រធាន​ការិយា ល័យ​ភូមិបាល​ក្រុង​ខេ​ម​:​ភូមិន្ទ​ក៏​មិនអាច​សុំ​ប្រតិកម្ម​បាន​ដែរ​ដោយ​គ្រាន់តែ​លឺ​សំលេង​អ្នកការ​សែ​ត​ទូរស័ព្ទ​របស់​លោក​លែង​លឺ​សំលេង​តែម្តង​និង​ខ​ល​ក្រោយៗ​ទៀត​ចូល​តែ​គ្មាន​អ្នកទទួល​។​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com