ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ រង​ការចោទប្រកាន់​ថា ចាក់​ដី​បំពាន​ចូល​ទន្លេ​មេគង្គ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​….!?

លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ រង​ការចោទប្រកាន់​ថា ចាក់​ដី​បំពាន​ចូល​ទន្លេ​មេគង្គ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​….!?

​ខេត្ត​កណ្តាល ÷ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ដី​នេះ ដែល​ស្ថិត​ក្នុង​ភូមិ​បា​រាច ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បាន​និយាយថា ដី​នេះ​ជា​ប្រភេទ​ដី​ចំណី​ទន្លេ ច្រាំង​ខាងកើត​ទន្លេមេគង្គ ត្រូវ​ក្រុម​ឈ្មួញ​ប្រើ​រូបភាព​ដើរ​ប្រមូល​ទិញ​ពី​អ្នកភូមិ ដែល​ធ្លាប់បាន​អាស្រ័យ​ផល​លើ​ដី​ច្រាំងទន្លេ​ទាំងនេះ ប៉ុន្តែ​មិន​មាន​ឯកសារ​ទទួលស្គាល់​កម្ម​សិទ្ធិ​គ្រប់គ្រាន់​ឡើយ​។​

​អ្នកភូមិ​ខ្លះ ដែល​បាន​ដឹង​ប្រវត្តិ​ដី​ចំណី​ទន្លេ​ខាងលើនេះ បាន​និយាយថា អ្នក​ធ្លាប់​អាស្រ័យ​ផល​អ្នកខ្លះ លក់​ដី​ចំណី​ទន្លេ​នេះ​ក្នុង​ទឹកប្រាក់​ពី​២០ ០០០​ដុល្លារ ទៅ​៣០ ០០០​ដុល្លារ តាម​ទំហំ​ជាក់ស្តែង ដោយ​ក្រុម​អ្នក​ប្រមូល​ទិញ​ដី ប្រាប់​ពួកគាត់​ថា លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា ជា​អ្នក​ឲ្យ​ទិញ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​។​
​បុរស​ម្នាក់ ឈ្មោះ ថា ប៊ុនថន ដែល​គេ​ដឹងថា ជា​អ្នក​មើល​ដី​ថែ​ដី​ជូន​លោក គុណ ញឹម បាន​និយាយ​ព្រមាន និង​ជេរប្រមាទ អ្នកសារព័ត៌មាន ដែល​បាន​ទាក់ទង​សម្ភាសន៍​ជុំវិញ​ករណី​ចាក់​ដី​យក​ចំណី​ទន្លេ​នេះ​។​

​លោក ថា ប៊ុនថន បាន​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ​ថា «​បើ​ចង់ដឹង សូម​ទាក់ទង​ទៅ​អភិបាលខេត្ត [​កណ្តាល លោក គង់ សោ​ភណ្ឌ​]​។ បង​ធ្វើ​អ្វី​ក៏ដោយ កុំឲ្យ​ខ្ញុំ​ខឹង​»​។​

​ប្រភព​ច្បាស់​ការណ៍ បានឲ្យដឹង​ទៀតថា លោក គុណ ញឹម បាន​ទិញ​ដី​ចំណី​ទន្លេ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ កំពុង​សម្រុក​ឲ្យ​គ្រឿងចក្រ​ជាច្រើន​គ្រឿង ដឹកជញ្ជូន​អាចម៌ដី​ចាក់រំលោភ​យក​ច្រាំងទន្លេ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មិន​មាន​អាជ្ញាធរ​ណាមួយ​រារាំង​ឡើយ​។​

​អង្គភាព​យើងខ្ញុំ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី​លោក គង់ សោ​ភណ្ឌ និង​លោក គុណ ញឹម បាន​នៅឡើយ​ទេ​។​

​បើ​យោង​តាម​អនុក្រឹត្យ​លេខ​៩៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្ត​ដា ឆ្នាំ​២០១៥ ស្តីពី​ការគ្រប់គ្រង​ដី​ចំណី​ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង ដែល​ជា​ដី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​ទិញ​លក់ ឬ​យក​ធ្វើ​កម្មសិទ្ធិ​ឯកជន​ឡើយ​។ ប៉ុន្តែ​ចំពោះ​ករណីនេះ ត្រូវបាន​មហាជន​មើលឃើញថា អ្នកមាន​លុយ និង​មាន​អំណាច អាច​ចាក់ ដី​លុប យក​ច្រាំងទន្លេ ហើយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​រារាំង ឬ​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គ​ទាំងនោះ​ឡើយ ។ បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com