ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ល្បែង​បញ្ជល់មាន់ និង​បៀរ​អាប៉ោង​ខុសច្បាប់​ច្រើន​ប្រភេទ​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​បើក​ដំណើរការ​ឡើងវិញ​ដោយ​រលូន​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប​

ល្បែង​បញ្ជល់មាន់ និង​បៀរ​អាប៉ោង​ខុសច្បាប់​ច្រើន​ប្រភេទ​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​បើក​ដំណើរការ​ឡើងវិញ​ដោយ​រលូន​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប​

ប្រភព​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា បុគ្គល​ឈ្មោះ តា​ហាន និង​បក្ខពួក​ច្រើន​នាក់​សហការ​គ្នា​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង ក្នុង​ភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ប្រមូល​លុយ​ពី​ក្រុម​អ្នកញៀន​ល្បែង​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ​។ ល្បែង​បញ្ជល់មាន់​បើក​លេង​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​ការដាក់​ដើម​ថា​ន់​រាប់លាន​រៀល ឬ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយគូៗ ហើយ​ល្បែង​អាប៉ោង​ក៏​ស៊ីសង​ក្នុង​មួយ​គ្របៗ​រាប់​លាន​រៀល​ផងដែរ ព្រោះ​មេ​ល្បែងស៊ីសង​ធានា​សន្តិសុខ​ដល់​អតិថិជន​របស់ខ្លួន​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ទេនោះ គឺ​គ្មាន​អ្នកណា​អាច​បើក​ល្បែងស៊ីសង​ក្នុង​ភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប បានឡើយ​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង ក្នុង​មូលដ្ឋាន​ពួកគាត់​ដែល​បាន​បិទ​មួយ​រយៈពេល​ខ្លី​នោះ ឥឡូវ​បើក​ដំណើរការ​ឡើងវិញ​ហើយ​។ ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា មាន​បុគ្គល​ម្នាក់​ឈ្មោះ តា ហាន បានមក​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង ខុសច្បាប់​គ្រប់​ប្រភេទ​ឡើងវិញ​យ៉ាង​រលូន ហើយ​មាន​អ្នកចូលរួម​លេងល្បែង​យ៉ាង​ពពាក់ពពូន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​ជ្រាវ និង​លោក ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប ព្រមទាំង​លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប កំពុង​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​ពេញបន្ទុក​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក ទៀ សីហា អភិបាល​ក្រុង​សៀមរាប ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ដោយហេតុ​ថា​ផ្ដើមចេញពី​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះ​ហើយ ទើប​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប កើតមាន​អំពើ​ចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា​លោក ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប និង​លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com