ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក ស៊ុ ស៊ី​វុត្ថា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​រវៀង ខេត្ត​ព្រះវិហារ រង​ការរិះគន់​ពី​មហាជន​ថា អសម្ថភាព​បង្គ្រាប​រថ​យន្ត​ដឹក​ជញ្ជូន​ឈើ​រឺ​ក៍កំពុងតែ​សើ​មមាត់ សើ​មករ ខណៈ​ក្រុម​ឈ្មួញរ​ត់រក​

លោក ស៊ុ ស៊ី​វុត្ថា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​រវៀង ខេត្ត​ព្រះវិហារ រង​ការរិះគន់​ពី​មហាជន​ថា អសម្ថភាព​បង្គ្រាប​រថ​យន្ត​ដឹក​ជញ្ជូន​ឈើ​រឺ​ក៍កំពុងតែ​សើ​មមាត់ សើ​មករ ខណៈ​ក្រុម​ឈ្មួញរ​ត់រក​

ព្រះវិហារ​៖ ទោះបី​មាន​វិធានការ​រិត​បន្ទឹង​ពី ប្រមុខ​រាជរដ្ឋាភិបាល​អោយ​ស្ថាប័ណ្ណ​ពាក់ព័ន្ធ ថ្នាក់ក្រោម​ជាតិ បង្កា​រ​បង្គ្រាប​បទល្មើស​ធន់ធានធម្មជាតិ​យ៉ាង​ណា​ក្ដី ក៍នៅ​តែ​បទល្មើស​ព្រៃឈើ​មិន​ថមថយ ដោយសារតែ​មាន​មន្ត្រី​ខ្លះ​បាន​ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​បង្កើត​បទល្មើស និង​បង្កើត​អំពើពុករលួយ​ក្នុង​ដែន​សម្ថ​កិច្ច​របស់ខ្លួន​។​

​ជាក់ស្ដែង​រៀងរាល់​យប់ រាល់ថ្ងៃ​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពី​ស្រុក​ជ័យ​សែន ស្រុក​រវៀង ឆ្ពោះទៅ​ខេត្ត​កំពង់ធំ ដែល​ឆ្លងកាត់​មុខ​សង្កាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង គ្មាន​ការ​បង្គ្រាប ជាពិសេស លោក ស៊ុ ស៊ី​វុត្ថា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង អសម្ថភាព​ក្នុង​ការបង្គ្រា​បបណ្ដែតបណ្ដោ​យ​អោយ​ក្រុម​រកស៊ី​បទល្មើស​ព្រៃឈើ​ដឹកជញ្ជូន​រៀងរាល់​យប់​។​

​មជ្ឈដ្ឋាន​មួយចំនួន​បាន​លើកឡើង​ថា បើ​មិន​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំការ​តាម​ដងផ្លូវ​បើកភ្លើង​ខៀវ​អោយ​នោះ​ទេ សួ​ថា​រថយន្ត​ដឹក​បទល្មើស​មក​ដល់​មុខ​ស្នាក់ការ​មន្ត្រី​ប្រចាំ​ការហោះ​ឡើងលើ​ឬ​យ៉ាងណា មហាជន​បាន​លើកឡើង​បន្ថែមថា លោក ស៊ុ ស៊ី​វុត្ថា ដែល​មាន​តួនាទី​ភារកិច្ច​ជា​អ្នកអនុវត្ត​ច្បាប់ និង​មាន​តួនាទី​បង្កា​បង្គ្រាប​បទល្មើស​ព្រៃឈើ​​បែ​ជា​ងងិត​ងងុល​មិន​ចាប់យកប​ទប​ញ្ជា​ថ្នាក់ដឹកនាំ​បណ្ដោយអោយ​ក្រុម​អ្នករកស៊ី​បទល្មើស​ព្រៃឈើ​ដឹកជញ្ជូន​រាល់​យប់ ដូច​សត្វ​កណ្ដៀរ​។​

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ជារឿយៗ លោក ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះវិហារ បាន​ជម្រុញ​ណែនាំ​ដាស​ទឿន​ដល់​មន្ត្រី​ក្រោមឪ​វាទ​ទាំងអស់ប​ង្ក​បង្គ្រាប​បទល្មើស​អោយ​ខានតែបា​ន តែ​ប្រសាសន​របស់​លោក ប្រាក់ សុវណ្ណ ដូច​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​ហើយ​បទល្មើស​នៅតែ​កើតមាន​ឡើង​ជា​ហូ​ហែ ម្យាង​វិញ​ទៀត​ការដាក់​ប៉ុស្តិ​យាមកាម តាម​ដងផ្លូវ​គឺ​គ្រាន់តែ ត្រួតពិនិត្យ និង​បង់លុយ​តាមតិច​តាមច្រើន​តែប៉ុណ្ណោះ​មិន​ខ្វល់​ពី​ការ​បង្គ្រាប​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com