ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ប្រជាពលរដ្ឋ​ប្រមាណ​៣៩​គ្រួសារ ក្នុង​ចំណោម​អ្នក​ទិញ​ដី​ប្រមាណ​ជិត​១០០​ឡូតិ៍ ពី​លោក​ឧកញ៉ា អ៊ឹង ឃាង ប្រធាន​ក្រុមហ៊ុន​អ៊ឹង​ឃាង​គ្រុប បាន​ផ្ទុះ​ការតវ៉ា ដោយ​លើក​បដា និង​រូបថត​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រោងព្រាត ដើម្បី​ស្នើសុំ​….. នៅ​ភ្នំពេញ​

ប្រជាពលរដ្ឋ​ប្រមាណ​៣៩​គ្រួសារ ក្នុង​ចំណោម​អ្នក​ទិញ​ដី​ប្រមាណ​ជិត​១០០​ឡូតិ៍ ពី​លោក​ឧកញ៉ា អ៊ឹង ឃាង ប្រធាន​ក្រុមហ៊ុន​អ៊ឹង​ឃាង​គ្រុប បាន​ផ្ទុះ​ការតវ៉ា ដោយ​លើក​បដា និង​រូបថត​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រោងព្រាត ដើម្បី​ស្នើសុំ​….. នៅ​ភ្នំពេញ​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ក៏​បាន​ជួប​ប្រមូលផ្តុំ​គ្នា​លើ​ដី​ឡូតិ៍​ដែល​ពួក​គាត់​ទិញ និង​ខ្លះ​ធ្វើ​ផ្ទះ​រស់​នោះ​រួចរាល់​ហើយ នៅក្នុង​ភូមិ​ភ្លូរ​ផ្អែម សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ការតវ៉ា​នេះ បាន​ផ្ទុះឡើង​កាលពី ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២ ។ ប្រជាពលរដ្ឋ​ក៏​បាន​ទទួច​សុំ​ដល់​សម្តេច​តេជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ជា​លើក​ទី​២ បន្ទាប់​ពី​អន្តរាគមន៍ លើក​ជា​ទី​១ បានត្រឹមតែ​កិច្ចសន្យា សះជា និង​បញ្ចប់​វិវាទ​នៅ​ក្រដាស់ តែ​លោក​ឧកញ៉ា អ៊ឹង ឃាង មិន​បាន​គោរព​នូវ​កិច្ចសន្យា​របស់​ខ្លួន ប្រគល់​ប្លង់​អោយ​ពួកគាត់​តាម​កិច្ចសន្យា​ក្រោម​ការសម្របសម្រួល​ដោះស្រាយ​ពី​សំណាក់​លោក​ដួង តារា ជំនួយការ​ផ្ទាល់ និង​ជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​សម្តេច​តេជោ នោះឡើយ ។​

​ប្រជាពលរដ្ឋ​ក៏​បាន​កាន់ និង​លើក​រូបថត​សម្តេច​តេជោ ហ៊ុន សែន និង​រូប​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​លើក​បដា​ផ្ជាប់​ជាមួយ​រូបថត​លោក​ឧកញ៉ា អ៊ឹង ឃាង ផងដែរ​។ បដា ដែលមាន​ខ្លឹមសារ​អោយដឹងថា «​សូម​សម្តេច​ពុក មេត្តា​ជួយ​ប្រជាពលរដ្ឋ​ជា​លើក​ទី​២ », សូមអោយ​លោក​ឧកញ៉ា អ៊ឹង ឃាង ប្រគល់​ប្លង់​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​» និង​សូម​អោយ​លោក​ឧកញ៉ា អ៊ឹង ឃាង ប្រគល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​តាម​ការកំណត់ នៃ​កិច្ចសន្យា​សះជា » ជាដើម ។​

​តាម​ប្រជាពលរដ្ឋ ក៏​បាន​អោយដឹង​ទៀត បន្ទាប់ពី​ពួកគាត់​លើក​បដា​តវ៉ា និង​មាន​ការអន្តរាគមន៍​ពី​សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ លោក​ឧកញ៉ា អ៊ឹង ឃាង និង​លោក​ឧកញ៉ា ឡាយ លន់ ដែល​ជា​តំណាង​លក់​ក៏បាន​ជួប​ជាមួយ​ជាមួយ​ប្រជាពលរដ្ឋ និង​មាន​ការសម្របសម្រួល​ពី​លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេជោ​ហ៊ុន សែន ធ្វើ​កិច្ច សន្យា សះជា និង​បញ្ចប់​វិវាទ ដោយ​សន្យាថា នឹង​ប្រគល់​ប្លង់​ដី​ស្របច្បាប់​ជួន​ពួកគាត់​ទាំង​៣៧​គ្រួសារ តែ​លោក​ឧកញ៉ា​ទាំង​ពីរ​នាក់​ខាងលើ មិន​បាន​គោរព និង​អនុវត្ត​តាម​កិច្ចសន្យា​ឡើយ ។​
​នៅក្នុង​រយៈពេល​កន្លងមក​នេះ ពួកគាត់​ក៏​បាន​ធ្វើលិខិត​ជូនដំណឹង​ទាមទារ​ជា​ប្លង់​កម្មសិទ្ធិ​ពី​លោក​ឧកញ៉ា អ៊ឹង ឃាង និង​លោក​ឧកញ៉ា ឡាយ លន់ តាមរយៈ​ពេល​លោក ដួង តារា អោយជួយ​អន្តរាគមន៍​បន្ថែមចំនួន​៣​លើក​មក​ហើយ តែ​ពុំ​បាន​ជា​ផ្លែផ្កា​។​
​ប្រជាពលរដ្ឋ ក៏​បាន​លើកដៃ​ទទួច​ស្នើសុំ​សម្តេច​តេជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​អោយ​លោក​ឧកញ៉ា អ៊ឹង ឃាង ដែលជា​អ្នក​លក់​ដី​ឡូតិ៍​ខាងលើ បំពេញ​កាតព្វកិច្ច​លើ​កិច្ចសន្យា សះជា និង​បញ្ចប់​វិវាទ​ធី​ធ្លី​របស់​សម្តេច និង​កិច្ចសន្យា​ផ្សេងៗ​ទៀត ដើម្បី​ផ្ទេរ និង​ប្រគល់​ប្លង់​កម្មសិទ្ធិ​ពួកគាត់​ដោយ​អនុគ្រោះ​ផង​ចុះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com