ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​911​ដុះ​ស្លែ​ប្រព្រឹត្ត​អំ​ពុករលួយ​ពេញទំហឹង ត្រូវបាន​លាតត្រដាង​

លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​911​ដុះ​ស្លែ​ប្រព្រឹត្ត​អំ​ពុករលួយ​ពេញទំហឹង ត្រូវបាន​លាតត្រដាង​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈ​កន្លងទៅ​នេះ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ ម៉ូតូ​គេច​ពន្ធ​តាម​ច្រករបៀង​ព្រៃ​គប់ ដែល​គ្រប់គ្រង​ដោយ​វរ​នគរ​ការពារ​ព្រំដែន​លេខ​911 យ៉ាង​រលូន​។ ប្រភព​ពី​ឈ្មួញ​មួយចំនួន បានឲ្យដឹងថា មួយ​ផ្នែក​នៃ​ទំនិញ​គេច​ពន្ធ​ដែល​នាំចូល​ពី​ប្រទេស​សៀម តាម​ច្រករបៀង​ព្រៃ​គប់ គឺជា​ទំនិញ​របស់​លោក សូ ចាន់ណា​រី មេបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​911​តែម្ដង​។ ករណី​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ឆ្លងដែន​ចេញ​ចូល​តាម​ច្រករបៀង​ព្រៃ​គប់ ក៏​ជា​ប្រភព​ចំណូល​របស់​លោក សូ ចាន់ណា​រី ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​លោក សូ ចាន់ណា​រី មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ច្រករបៀង​ជាច្រើន​កន្លែង​តាម​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ក្រុង​ប៉ោយ​ប៉ែត នៅក្រោម​ការគ្រប់គ្រងរ​បស់​លោក សូ ចាន់ណា​រី មេបញ្ជាការ​វរ​កា​ពារ​ព្រំដែន​លេខ​911 មាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​។ ទន្ទឹម​នឹង​នេះ​នៅ​ច្រករបៀង​ទាំងនេះ​មាន​ពលករ​ចំណាកស្រុក ឆ្លងដែន​ចេញចូល​ទឹកដី​សៀម យ៉ាង​អនាធិបតេយ្យ​ផងដែរ ព្រោះ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​911 គិតតែ​ពី​រឿង​ប្រមូល​លុយ​។ ហេតុនេះ​លោក សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បទល្មើស​ឆ្លងដែន​កើតឡើង​ពេញបន្ទុក​។​

​តាម​ការលើកឡើង​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក សូ ចាន់ណា​រី ទេ​នោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំ​ចូល​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ និង​ម៉ូតូ​គេច​ពន្ធ​ពី​ប្រទេស​សៀម ចូល​តាម​ច្រករបៀង​ព្រៃ​គប់ និង​ច្រករបៀង​ផ្សេងៗ​ទៀត​បាន​ឡើយ​។ ដូច្នេះហើយ​ទើប​មាន​ការជំរុញ​ឲ្យ​លោក សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ផងដែរ​។ ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ម៉ូតូ​គេច​ពន្ធ តាម​ច្រករបៀង​ក្នុង​ក្រុង​ប៉ោយ​ប៉ែត សុទ្ធតែ​មាន​ទំនាក់ទំនង​ជាមួយ​លោក សូ ចាន់ណា​រី ទើប​មិន​ប្រឈម​នឹង​ការបង្ក្រាប​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com