ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

មេ​ឈ្មួញ​ឈើ​ខុសច្បាប់​ល្បីល្បាញ​ឈ្មោះ ជិន អូន បន្ត​ផ្ដល់​លុយ​ឲ្យឈ្មោះ សាក់ សិច និង​មេ​ការសំខាន់ៗ​ច្រើន​នាក់​ទៀត​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃ​ឡ​ង់ ព្រៃ​ព្រះ​រការ ជិត​រលាយ​សាបសូន្យ​?

មេ​ឈ្មួញ​ឈើ​ខុសច្បាប់​ល្បីល្បាញ​ឈ្មោះ ជិន អូន បន្ត​ផ្ដល់​លុយ​ឲ្យឈ្មោះ សាក់ សិច និង​មេ​ការសំខាន់ៗ​ច្រើន​នាក់​ទៀត​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃ​ឡ​ង់ ព្រៃ​ព្រះ​រការ ជិត​រលាយ​សាបសូន្យ​?

ខេត្ត​ព្រះវិហារ​៖​ មាន​ការលើកឡើង​ថា​បច្ចុប្បន្នមេ​ឈ្មួញ​ឈ្មោះ ជិន អូន នៅតែ​បន្ត​សកម្មភាព​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ពី​តំបន់​ព្រៃ​ឡង់ និង​តំបន់​ព្រៃ​ព្រះ​រកា ដឹកជញ្ជូន​មក​សាង​ដាក់​ឡាន​ផ្សេង​នៅផ្ទះ​ឈ្មោះ​ចិត្ត ស្ថិតក្នុង​ភូមិ​ជី​អោក ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ ហើយ​ពួក​ក្រុម​ឈ្មួញ​ដឹក​ឈើ​ឆ្លងកាត់​ខេត្ត​កំពង់ធំ​ទៅ​លក់​តាម​បណ្ដា​រាជធានី​ខេត្ត​នានា ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ច្បាប់ ឬ​ប៉េសេ​អ្វី​ឡើយ​។​

សកម្មភាព​របស់​ឈ្មួញ​ឈើ​ឈ្មោះ ជិន អូន កំពុង​ធ្វើឲ្យ​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​ឈើ​ឈ្មោះ ជិន អូន នោះទេ​។ ចំណែក​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ក៏ដូចជា​លោក សុង ច័ន្ទ​សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ នាំគ្នា​សម្ងំ​ស្ងាត់ឈឹង ទុកឲ្យ អ្នកស្រី ជិន អូន លោក គឹម ឡាយ និង​លោក សាក់ សិច ប្រមូល​ទិញ​ឈើ​អាណាធិបតេយ្យ​ម៉ា​សេរី​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ​ឈើ​ឈ្មោះ ជិន អូន បានឲ្យដឹងថា ដោយសារ​មេ​ឈ្មួញ​ឈើ​ម្នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ ទើប​អាច​បន្ត​សកម្មភាព​ប្រមូល​ទិញ​ឈើ ដឹក​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡ​ង់ តាម​អំពើ​ចិត្ត​។
​សូម្បីតែ​លោក កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ និង​លោក សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ ព្រមទាំង​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​ឈើ​ឈ្មោះ ជិន អូន នោះ​ផង​។

​បើ​យើង​នៅចាំ​មិន​ច្រឡំ​ទេនោះ កាលពី​ឆ្នាំ​២០១៦ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្កើត​គណៈកម្មកា​រ​មួយ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ គណៈកម្មការ​ជាតិ​មួយ​នេះ​បង្កើតឡើង ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស​។

​កាលនោះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ សៅ សុខា បើក​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ជា​ទ្រង់ទ្រាយ​ធំ​ដោយ​គំរាម​ក្នុង​ការប្រើ​គ្រាប់​រ៉ុក​កែតបាញ់ ពីលើ​ឧទ្ធម្ភាគចក្រ​ទៅលើ​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ផង​ដែរ​។​

​ទោះបីជា​សម្ដេច​តេជោ ហ៊ុន សែន ធ្លាប់បាន​ប្រកាស​រឿយៗ​ថា​នឹង​ចាត់វិធានការ​ក្ដៅ​ទៅលើ​ក្រុម​អ្នក​កាប់​ឈើ​ក៏ដោយ ប៉ុន្តែ​រហូត​ដល់​បច្ចុប្បន្ន​អ្នកសារព័ត៌មាន​ក្នុងស្រុក​យើង​ជា​ច្រើន​អង្គភាព​នៅតែ​អះអាងថា ការកាប់បំផ្លាញ​ព្រៃឈើ​មិន​មាន​ការថយចុះ​ឡើយ ពិសេស​ចាប់តាំងពី​មាន​យុទ្ធនាការ​ហាមឃាត់​ប្រជា​សហគមន៍ ពី​សំណាក់​មន្ត្រី​បរិស្ថាន មិន​ឱ្យ​ចូល​ល្បាត​ក្នុង​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់​កាលពីដើមឆ្នាំ​២០២០​រហូតមក​។​

​អ្នកតាមដាន​ភាគច្រើន​បាន​លើកឡើង​ថា ថ្វីត្បិតតែ រាជរដ្ឋាភិបាល​បាល​បាន​ដាក់ចេញ​នូវ​វិធានការ​ការពារ​ព្រៃឈើ ដោយ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ក្រុម​ឧទ្យារ​ក្ស​នៃ​ក្រសួង​បរិស្ថាន និង​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក៏​ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់ នឹង​ព្រៃ​ព្រះរ​កា​មិន​មាន​ការថយចុះ​នោះទេ​។ អ្នក​តាមដាន​បន្ត​ថា បទល្មើស​ព្រៃឈើ​ថយចុះ លុះត្រា​ណា​តែ​ពួក​មេ​ឈ្មួញ​ឈើ​ធំៗ ដែល​រកស៊ី​កាប់​និង​ដឹកជញ្ជូន​ឈើ​ត្រូវបាន​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​។ ក្រៅពី​ចាប់ខ្លួន​អ្នកព្រឹ​ត្ត​បទល្មើស​ហើយ រាជរដ្ឋាភិបាល​ក៏​ត្រូវ​ចាត់វិធានការ​ទៅលើ​មន្ត្រី​របស់​ខ្លួន ដែល​បាន​ឃុបឃិត​ជាមួយ​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​មក​ដាក់​ទោស​ផង​ដែរ ។​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com