ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​នៅក្នុង កាស៊ីណូ​ភ្នំ​ដិន​បើក​ដំណើរការ​ឲ្យ​ពល​ខ្មែរ​ចូល​លេង​ដោយ​សេរី រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាកែវ មិន​ហ៊ាន​បង្ក្រាប​

​សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​នៅក្នុង កាស៊ីណូ​ភ្នំ​ដិន​បើក​ដំណើរការ​ឲ្យ​ពល​ខ្មែរ​ចូល​លេង​ដោយ​សេរី រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាកែវ មិន​ហ៊ាន​បង្ក្រាប​

ខេត្តតាកែវ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ ឃុំ ទំលាប់ ស្រុក គី រី វង្ស ខេត្តតាកែវ បាន បញ្ជាក់​ឲ្យដឹងថា ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង បង្កប់​ក្នុង​កាស៊ីណូ​ភ្នំ​ដិន ដំណើរការ​យ៉ាង​ពេញទំហឹង​វិញ ហើយ ចំពោះ​លោក អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​វង្ស សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប ។​

​មជ្ឈដ្ឋាន​ខាងក្រៅ ! និង​ពលរដ្ឋ​នៅ​ឃុំ​ទំលាប់​បាន​រិះគន់​ចំៗ​ទៅលើ​សមត្ថកិច្ច​ពាក់ព្ធ​ន័​ក្នុង​ខេត្ត​តាកែវ ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​ម្ចាស់​កាស៊ីណូ​ភ្នំ​ដិន ហ៊ាន​បើក​ហ៊ាន​បិទ​ល្បែង​បញ្ជាល់មាន់​ខ្នាច​ធំ លេង​ស៊ីសង​ខុសច្បាប់ ស្រេច​តែ​អំពើ​ចិត្ត​។​

​ជាក់ស្តែង​អ្នកចូលរួម​លេង​បានឲ្យដឹង​ទៀត​ថា មាន​ទាំង​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង នឹង​ម៉ូតូ​ប្រហែល​មាន​ខ្នងបង្អែក​រឹងមាំ ចាំ​ជួយ​អន្តរាគមន៍ ទើប​ម្ចាស់​ទីតាំង​បន​ល្បែង​ហ៊ាន​បើកដៃ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​ចូល​លេង​ល្បែង​ភ្នាល់​ស៊ីសង​ខុសច្បាប់ ដាក់​លុយ​ក្នុង​មួយគូរ​ចាប់ ២ ពាន់​ដុល្លា​ទៅ​៣​ពាន់​ដុល្លា ។ បច្ចុប្បន្ន ក្រុម​ពួក​ញៀន​ល្បែង​ទាំងនោះ កំពុង​សម្រុក​លេង​ល្បែង​គ្រប់​ប្រភេទ​ដូចជា ៖ មាន់​ជល់​ខ្នាយ​ដែក​វង់​បៀរ​អាប៉ោង​យូគី រីឯ​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​ខេត្ត​តាកែវ បណ្តែតបណ្តោយ​ឲ្យ​លេង​ដោយ​សេរី​មិន​ចាត់វិធានការ​ចុះ​បង្ក្រោប​ទប់ស្កាត់ទ​ល់តែ​សោះ​ថែមទាំង​មានមេ​ការជំនាញ​ម្នាក់​រត់​ការ​បង់លុយ​ពី​ថ្នាក់​ក្រោម​រហូតដល់​ថ្ថ្នាក់លើ ទើប​រក្សា​ភាព​ស្ងៀមស្ងាត់ ។

​ល្បែង​ដ៏​ធំ​ជ្រក​ក្រោម​ស្លាក (​កាស៊ីណូ​ភ្នំ​ដិន​) មាន​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​ភ្លុក​ទឹក​ភ្លុក​ដី​ជា​រៀងរាល់ថ្ងៃ​ផងដែរ ធ្វើអោយ​មហាជន​គ្រប់​មជ្ឈដ្ឋាន​នានា និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ខ្សែបន្ទាត់​ព្រំដែន​ពួកគាត់​លន់​មាត់​គ្រប់គ្នា​ថា តើ​ភូមិ​ឃុំ​សុវត្ថិភាព​៧​ចំណុច​នៅត្រង់ណា​បើ​ល្បែងភ្នាល់​ស៊ីសង​ខុសច្បាប់​នៅ​មូលដ្ឋាន​របស់​ខ្លួន បែរជា​សមត្ថកិច្ច​នគ​របាល​ស្រុក​គី​រី​វង្ស​មិន​ចាត់វិធានការ​បង្ក្រាប ។​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទំលាប់​ស្រុក​គី​រី​វង្ស​អំពាវនាវ​ដល់​លោក អ៊ូច ភា អភិបាល​នៃ​គណៈបញ្ជាការ​ឯកភាព​ខេត្តតាកែវ និង​លោក ឈាង ផាន់​ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ​ផង​ទាន​ចំពោះ​ទីតាំង​ល្បែង​បញ្ជាល់មាន់​បង្កប់​ក្នុង​កាស៊ីណូ​ភ្នំ​ដិ​ន​មិនទាន់​ចាត់វិធានការ​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​ជូនពលរ​ដ្ឋ​នៅ​ឡើយ ៕
​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com