ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

មេ​ឈ្មួញ​ឈ្មោះ ចាន់ ធី និង​ស្រី​ល័ក្ខ សម្រុក​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​

មេ​ឈ្មួញ​ឈ្មោះ ចាន់ ធី និង​ស្រី​ល័ក្ខ សម្រុក​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​

​សកម្មភាព​របស់​មេ​ឈ្មួញ​ឈ្មោះ ច​ន្ធី នឹង​ ​ស្រីល័​ក្ខ​ដឹក​ជញ្ជូន​ខុសច្បាប់​ពី​ភូមិ 5 ហៅ​ភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង ខេត្ត​រតនគិរី ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី គឺ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឡើយ ដោយសារ​ឈ្មួញ​រូប​នេះ​មាន​ខ្នងបង្អែក​រឹងមាំ និង​មាន​ឥទ្ធព​ល​ខ្លាំងក្លា​។ មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បានឲ្យដឹងថា មួយ​រយៈពេល​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ​ច​ន្ធី នឹង​ ស្រី​ល័ក្ខ ធ្វើ​សកម្មភាព​កាប់​ឈើ និង​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​នានា ក្នុង​ខេត្ត​រតនគិរី ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាងគំហុក​។ ចំណែក​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក អ៊ុង សុភាព ស្នងការ​នគរបាល​ខេត្ត​រតនគិរី រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ​ច​ន្ធី នឹង​
​ស្រី​ល័ក្ខ បាន​កៀងគរ​ប្រជាពលរដ្ឋ​ប្រដាប់​ដោយ​រណារយន្ត គោយន្ត​កន្ត្រៃ និង​រថយន្ត​កែច្នៃ​រាប់​សិប​គ្រឿង ចូល​កាប់​ឈើ អារច្រៀក​ឈើ​លាន់​ទ្រហឹង​ពេញ​ព្រៃ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ព្រៃឈើ​នៅ​ចំណុច​អូរ​រ​វ៉ា​ក់ ចំណុច​គីឡូម៉ែត្រ​លេខ 243 (​កែវ​សីមា​) និង​គីឡូម៉ែត្រ​លេខ 53 (​តា​អង​) រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ រួច​ហើយ​ឈ្មួញ​ឈ្មោះ ច​ន្ធី នឹង​ ​ស្រី​ល័ក្ខ ដឹកជញ្ជូន​ឈើ​ទាំងនោះ​យក​ទៅ​រក្សាទុក​ក្នុង​ទីតាំង​ក្រុមហ៊ុន​ចម្ការចេក​ដូនពេញ អា​គ្រីកូ​ហុងអា​ញ់​យ៉ា​ឡាយ នៅ​ស្រុក​លំផាត់ តាម​អំពើ​ចិត្ត ព្រោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​សម្ងំ​ស្ងាត់ឈឹង​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅក្នុង​ខេត្ត​រតនគិរី បានឲ្យដឹង​ថា​ករណី​ឈ្មួញ​ឈ្មោះ ច​ន្ធី នឹង​​ស្រី​ល័ក្ខ អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញទំហឹង គឺ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក ខឹម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ផងដែរ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អ៊ុង សុភាព ស្នងការ​នគរបាល​ខេត្ត​រតនគិរី បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​។​មាន​ត​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com