ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​ឃុំ​ព្រែក​ដាច់ ប្រជុំ បូកសរុប​លទ្ធផល​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទាំង​ឃុំ ក្នុង​រយះ​ពេលកន្លងមក​ក្នុង​ឆ្នាំ ២០២២ និង​លើក​ទិសដៅ​ផែនការ​សកម្មភាព​សន្តិ​សុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុង​ឆ្នាំ ២០២៣

​ឃុំ​ព្រែក​ដាច់ ប្រជុំ បូកសរុប​លទ្ធផល​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទាំង​ឃុំ ក្នុង​រយះ​ពេលកន្លងមក​ក្នុង​ឆ្នាំ ២០២២ និង​លើក​ទិសដៅ​ផែនការ​សកម្មភាព​សន្តិ​សុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុង​ឆ្នាំ ២០២៣

​នា​ថ្ងៃ​សៅរ៍ ៩ កើត ខែ បុស្ស ឆ្នាំ ខាល​ចត្វា​ស័ក ពស ២៥៦៦ ត្រូវ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ លោក ជន នី ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​ព្រែក​ដាច់ បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទាំង​ឃុំ ក្នុង​រយៈពេល​កន្លងមក​ក្នុង​ឆ្នាំ ២០២២ និង​លើក​ទិសដៅ​ផែនការ​សកម្មភាព​សន្តិ​សុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុង​ឆ្នាំ ២០២៣ នៅ​សាលាឃុំ​ព្រែក​ដាច់ ។​

​អញ្ជើញ​ចូលរួម​មាន​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន លោក លោកស្រី ក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ
​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ ព្រម​ទាំង​ជំនួយការ ប្រជា​ការពារ ។​

​ក្នុងនោះ អង្គប្រជុំ​បាន​អំពាវនាវ​អោយ ៖
១-​ពង្រឹង​វិន័យ និង​សាមគ្គីភាព​ផ្ទៃក្នុង ង​កម្លាំង​ប្រជា​ការពារ​អោយ​ម៉ឺងម៉ាត់ ក្នុង​ការសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ការការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​
២- ត្រូវ​ចូលរួម​ចំណែក​សកម្មភាព​អភិវឌ្ឍ​ន៏​ក្នុង​មូលដ្ឋាន​
៣- បន្ត​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​និង​គាំទ្រ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​មាន​លក្ខណះ​ស​ម្ប​តិ្ត​ទាំង ៧ យ៉ាង​របស់​រាជរដ្ឋាភិបាល ។​

​ជា​ចុងបញ្ចប់ លោក​មេឃុំ បាន​ឧបត្ថម្ភ​ដល់​សមាជិក សមាជិកា ក្នុង​អង្គប្រជុំ ចំនួន ៤៤ នាក់ ក្នុង​មួយ​នាក់​ទទួលបាន ថវិកា ២០,០០០​រៀល​, អង្ករ ២០​គ​ក្រ សរុប​ថវិកា​ចំនួន ៨៨០,០០០​រៀល ,​អង្ករ ៨៨០ គ​ក្រ សរុប​រួម​ថវិកា ២,៨១៦,០០០​រៀល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com