ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

សមត្ថកិច្ច​ច្រកព្រំដែន​ទ្វេភាគី​ដាក់​ដាំ​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​ស្រុក​យួន​ពេញបន្ទុក​

សមត្ថកិច្ច​ច្រកព្រំដែន​ទ្វេភាគី​ដាក់​ដាំ​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​ស្រុក​យួន​ពេញបន្ទុក​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ រិទ្ធ ឈ្មួញ​ឈ្មោះ ភារម្យ និង​ឈ្មួញ​ឈ្មោះ សុ​ឃុន នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន តាម​ច្រកព្រំដែន​ទ្វេភាគី​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុង​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​ពេជ្រា​ដា ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាបសូន្យ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​។​

​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែន​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​1 ពី​ស្រុក​កោះ​ញែក ស្រុក​ពេជ្រា​ដា ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​ដាក់​ដាំ យ៉ាងគំហុក​។ សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។ ក្នុងនោះ​លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកព្រំដែន​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង កំពុង​រង​ការរិះគន់​ថា សម្ងំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​ត្រជាក់ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ដាក់​ដាំ បានឲ្យដឹង​ទៀតថា ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​គឃ្លើន​នៅពេលនេះ​គឺ​ឈ្មួញ​ឈ្មោះ រិទ្ធ ឈ្មួញ​ឈ្មោះ ភារម្យ និង​ឈ្មួញ​ឈ្មោះ សុ​ឃុន ដែល​សុទ្ធតែ​ជា​ឈ្មួញ​មាន​បង្អែក​រឹងមាំ​។ ទោះជា​យ៉ាងណា​បើ​គ្មាន​ការបើក​បា​រ៉ាស់​ពី​សំណាក់​លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកដាក់​ថ្នាំ​ទេ​នោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹក​ជញ្ជូន​ឈើ​ពី​ទឹកដី​ខ្មែរ​ឆ្លង​ចូល​ទឹកដី​យួន តាម​អំពើ​ចិត្ត​បានឡើយ​។ ការដែល​លោក យូ សុធា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​លោក​ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ជា​បង្អែក​ដ៏​រឹងមាំ​។​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com