ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​ឈ្មោះ ភា បើក​ល្បែងស៊ីសង​នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ខេត្តសៀមរាប ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​

​ឈ្មោះ ភា បើក​ល្បែងស៊ីសង​នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ខេត្តសៀមរាប ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ខេត្តសៀមរាប បានឲ្យដឹង​ថា​ឈ្មោះ ភា បាន​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​អោយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​។ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលនិ​ង​អធិការ​នគរបាល​ក្រុង​សៀមរាប​មិន​ហ៊ាន​ទៅ​ក្បែរ​កន្លែង​បើក​ល្បែង​ខុស​ច្បាប់​របស់​ឈ្មោះ ភា នោះទេ ដោយសារ​តែ​ដឹង​ថា​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​ប្រព្រឹត្ត​បំពាន​ច្បាប់​យ៉ាង​គឃ្លើន​។ សូម្បីតែ​លោក តេង ចាន់​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ បណ្ដោយ​ឲ្យ​ម្ចាស់​សង្វៀន​បញ្ចូល​មាន់​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់ទិសទី​សម្រុកចូល​លេងល្បែង​បញ្ជល់មាន់ បៀ អាប៉ោង យូគី​ក្នុងនោះ​យ៉ាង​ពពាក់ពពូន ហើយ​មាន​អ្នកខ្លះ​ចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិ​លុយកាក់ រថយន្ត ម៉ូតូ ជា​បន្តបន្ទាប់​។ សម្រាប់​ថ្ងៃ​អាទិត្យ​មាន​បញ្ជល់មាន់​គូ​ពិសេស​ដាក់​ដើម​ថា​ន់​រាប់ពាន់​ម៉ឺន​ដុល្លា ហើយ​ល្បែង​បៀ អាប៉ោង ក៏​ចាក់​លុយ​ច្រើនៗ​ផងដែរ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​សៀមរាប​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់ សង្វៀន​បញ្ចូល​មាន់​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ខុស​ច្បាប់​ជា​បន្ទាន់​។ ដោយហេតុ​ថា​លោក តេង ចាន់​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​រក្សា​ភាព​ស្ងៀមស្ងាត់ ទោះបី​ម្ចាស់​សង្វៀន​បញ្ចូល​មាន់ឈ្មោះ​ភានោះ​ប្រព្រឹត្ត​បំពាន​ច្បាប់​យ៉ាង​ពេញបន្ទុក​ក៏ដោយ​។

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចុងកៅ​ស៊ូសង្កាត់​ស្រក្រាម​ខេត្តសៀមរាប ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ដោយសារ​ល្បែងស៊ីសង​នោះ​ហើយ ទើប​មាន​អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លា​ចដូច​សព្វថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com