ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​កម្ពុជា​(PATACC) បាន​ដឹកនាំ​ក្រុម​ការងារ​ទៅ​ចូលរួម​ពិធីបុណ្យ​ផ្ការំដួល​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​

សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​កម្ពុជា​(PATACC) បាន​ដឹកនាំ​ក្រុម​ការងារ​ទៅ​ចូលរួម​ពិធីបុណ្យ​ផ្ការំដួល​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​

​ព្រះវិហារ​៖ កាលពី​ថ្ងៃ​ទី​១០ ១១ ១២ ខែ​មីនា ឆ្នាំ ២០២៣ លោក​បណ្ឌិត ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី ប៉ា​ស៊ី​ហ្វិ​ច​កម្ពុជា​(PATACC)​បាន​ដឹកនាំ​ក្រុមការងារ​និង​បងប្អូន​អ្នកសារព័ត៌មាន​កម្ពុជា​ខេត្ត​ជាប់​ព្រំដែន មាន​ខេត្តព្រះវិហារ និង​ខេត្ត​ឧត្ដ​មានជ័យ ជាច្រើន​អង្គភាព​ទៅធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​ពី​វ​ប្បធ​ម៍ អរិយ​ធ​ម៍ ប្រពៃណី​របស់​បងប្អូន​ទាំង​៤​ជនជាតិ​រស់នៅ​រួមគ្នា​ក្នុង​ខេត្ត​តែមួយ ក្នុងនោះ​មាន​ជនជាតិ ថៃ កម្ពុជា ឡាវ ជនជាតិ​គួ​យ និង​ចូលរួម​ប្រត្តិការណ៏​(​បុណ្យ​ផ្ការំដួល​)​របស់​ជាតិ​គេ និង​ទស្សនា​ការសម្តែង​សិល្បះរ​បស់​ជនជាតិ​ទាំងនោះ​ផង​ដែរ​។​ដើម្បី​ផ្សព្វផ្សាយ​ខ្សែ​ទស្សនាចរ​ថ្មី​ផ្ដើមចេញពី រមណីដ្ឋាន​ប្រាសាទព្រះវិ​ហារ ប្រាសាទ​កោះ​កេរ ប្រាសាទ​ព្រះខ័ន្ត​កំពង់ស្វាយ ប្រាសាទ​សំបូរ​ព្រៃគុហ៌ និង​រមណីដ្ឋាន​អង្គរ និង​ត​ភ្ជាប់​ទៅ​កាន់​ប្រវត្តិ ខេត្ត​ស៊ីសាកេត នៃ​ព្រះរាជណាចក្រ​ថៃឡង់ គោលបំណង​នៃ​ការផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​អោយ​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រ​ងាំ ក៏​ដូច​ច្រក​អូ​ស្មាច់​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ទន្ទឹម​និង​ដំណើរ​ទស្សនកិច្ច​នោះដែរ ក៏​មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​ខេត្ត​ស៊ីសាកេត ចំនួន​២​យប់​៣​ថ្ងៃ​សម្រាប់​ការធ្វើ​ដំណើរការ​ស្នាក់នៅ​មក​លើ​ក្រុម​ការងារ​និង​បងប្អូន​អ្នកសារព័ត៌មាន​កម្ពុជា​ខេត្ត​ជាប់​ព្រំដែន ហើយ​ក្នុង​ន័យ​នោះ​ផង​ដែរ​សមាគម​ទេសច​រ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ស្ដី​ពី​ខ្សែរ​ទស្សនកិច្ច​ថ្មី​និង​មាន​ការរៀបចំ​ព្រឹត្តការណ៏ យាត្រា​ដើម្បី​បេតិកភណ្ឌ (Temple Walk)​នៅ​រមណីដ្ឋាន​ប្រាសាទព្រះវិ​ហារ​ក្នុងកំឡុងខែ​៧​ខាងមុខ​នេះ​ទៅ​ដល់​ប្រជាជន​ក្នុង​តំបន់​ខេត្ត​ស៊ីសាកេត​ក៏​ដូច​ខេត្ត​ទាំង​៥​នៅ​តំបន់​ភាគ​ឥសាន​នៃ​ប្រទេស​ថៃ​ផងដែរ​៕

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះដែរ លោក​បណ្ឌិត ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី ប៉ា​ស៊ី​ហ្វិ​ច​កម្ពុជា​(PATACC)​បាន​ណែនាំ​និង​ដឹកនាំ​ដល់​ក្រុមការងារ​ក៏ដូចជា បងប្អូន​អ្នកសារព័ត៌មាន​កម្ពុជា​អោយ​បាន​ឃើញ​ពី​ការរស់នៅ​និង​ការ​ធ្វើ​បុណ្យទាន​តាម​ទី​វត្ត​អារាម​ដែល​កាន់​សាសនាព្រះពុទ្ធ​តែមួយ និង​នាំ​ទៅ​ទស្សនា​ក្នុង​ទី​វត្ត​អារាម មជ្ឈមណ្ឌល​គ្លីនិច​ព្យាបាល​ជម្ងឺ កន្លែង​កែ​សម្ភស្ស ប្រាសាទ​បុរាណ ក៏ដូចជា​ផ្សា​ទំនើប​លក់​លទ្ធផល​ក្នុងស្រុក​របស់​ប្រទេស​ថៃ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com