ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល ខេត្ត​កណ្ដាល និង​លោក សុគន្ធ ដា​រា​រិទ្ធ ជា​អនុប្រធាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ជាង​មុន​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល ខេត្ត​កណ្ដាល និង​លោក សុគន្ធ ដា​រា​រិទ្ធ ជា​អនុប្រធាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ជាង​មុន​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ប្រភព​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល បានឲ្យដឹងថា លោក ស៊ូ ទី​រ់ូ និង​លោក សុគន្ធ​ដា​រ៉ា​រិទ្ធ ប្រើ​គ្រប់​ឧបាយកល​ដើម្បី​គាប​យក​លុយ​ពី​ពួកគាត់ ស្រេច​តែ​អំពើ​ចិត្ត​។ ជាង​នេះ​ទៅ​ទៀត​លោក ស៊ូ ទី​រ៉ូ និង​លោក សុគន្ធ​ដា​រ៉ា​រិទ្ធ តែង​ប្រើ​ឈ្មោះ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​ប្រើ​ឈ្មោះ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ដើម្បី​ការពារ​ទង្វើ​របស់​ខ្លួន​។ ដូច្នេះហើយ​ទើប​ក្រុម​ឈ្មួញ និង​អាជីវករ​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង កុំ​ឲ្យ​មន្ត្រី​ពុករលួយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ស៊ូ ទី​រ៉ូ និង​លោក សុគន្ធ​ដា​រ៉ា​រិទ្ធិ ដែល​ជា​ប្រធាន និង​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល ផ្លូវជាតិ​លេខ​4 ចំណុច​ភូមិ​ទឹក​ជា ឃុំ​ពើក ស្រុក​ស្នួល ត្រូវបាន​ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​នេះ​លាតត្រដាង​យ៉ាង​ក្រ​ឡៅៗ​។

​ប្រភព​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​បានឲ្យដឹងថា ប្រសិន​បើ​ដឹក​ជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​ត្រូវ​ប្រឈម​នឹង​ការពិន័យ ហើយ​បើ​ផ្ទុក​មិន​លើស​ទម្ងន់ ក៏​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ស៊ូ ទី​រ៉ូ និង​លោក សុគន្ធ ដា​រ៉ា​រិទ្ធ ដដែល​មិន​អាច​តវ៉ា​បានទេ​។ ហេតុនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិន​គួរ​បណ្ដោយ​ឲ្យ​លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល និង​លោក សុគន្ធ ដា​រា​រិទ្ធ ជា​អនុប្រធាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តទៅទៀត​ទេ​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បានឲ្យដឹងថា ការដែល​លោក ស៊ូ ទី​រ៉ូ និង លោក​សុគន្ធ ដា​រ៉ា​រិទ្ធ ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​គឺ​ដោយសារ​មាន​ការបើក​ដៃ​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ដែល​ល្បី​ខាង​ពុករលួយ​។ រីឯ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស បណ្ដោយ​ឲ្យ​លោក ស៊ូ ទី​រ៉ូ និង​លោក សុគន្ធ ដា​រ៉ា​រិទ្ធ ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញទំហឹង​គឺ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ឥឡូវនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ស៊ូ ទី​រ៉ូ និង​លោក សុគន្ធ ដា​រ៉ា​រិទ្ធ ត្រូវបាន​អាជីវករ​ម្ចាស់​រថយន្ត​ដឹកទំនិញ បើក​កកាយ​ជា​សាធារណៈ មិន​អាច​បិទ​បាំង​តទៅ​ទៀត​ឡើយ​។​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com