ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ល្បែង​បញ្ជាល់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​777 បើក​ឲ្យ​ពលរដ្ឋ​ខែ្មរ និង​ជនអន្តោប្រវេសន៍ រំហូរ​មក​ចូល​លេង​យ៉ាង​ពេញបន្ទុក តាម​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ខ្លះ​អត់​ប៉ាស់​ព័រ​ខ្លះ​មាន​បាស់​ព័រ​ចូល​លេង​ដោយ​សេរី​?

ល្បែង​បញ្ជាល់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​777 បើក​ឲ្យ​ពលរដ្ឋ​ខែ្មរ និង​ជនអន្តោប្រវេសន៍ រំហូរ​មក​ចូល​លេង​យ៉ាង​ពេញបន្ទុក តាម​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ខ្លះ​អត់​ប៉ាស់​ព័រ​ខ្លះ​មាន​បាស់​ព័រ​ចូល​លេង​ដោយ​សេរី​?

ព្រៃវែង ÷ មួយ​រយៈ​ចុង​ក្រោយ​បុគ្គល​ដែល​ជា​ម្ចាស់​កាស៊ីណូ​មាន​យីហោ 777 ចាប់ផ្តើម​បើក​ដំណើរការ​ល្បែង​បញ្ជាល់មាន់​ចាប់ផ្ដើម​បើក​ឡើង​វិញ ហើយ​ចាប់​រយៈពេល​យូរ​ខែ​ហើយ​រហូត​ដល់​បច្ចុប្បន្ន​នេះ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​ចូល​លេង​ស៊ីសង​ខុស​ច្បាប់​ចូល​លេង​យ៉ាង​ពពាក់ពពូន គ្មាន​សមត្ថកិច្ច​មូលដ្ឋាន ចាត់​វិធាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​មាន​ការបង្ក្រាប​នោះទេ សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​?​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច បាន​បញ្ជាក់​ឲ្យដឹងថា កាស៊ីណូ​ដែល​ជ្រក​ក្រោម​ផ្លាក​យីហោ 777 កំពុង​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ ដូចជា បញ្ជាល់មាន់ បៀ​រ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង បែរជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង រក្សា​ភាព​ស្ងៀមស្ងាត់​។​

​បញ្ហា​នេះ អាជ្ញាធរ​ថ្នាក់​ឃុំ និង​សមត្ថកិច្ច​ថ្នាក់ស្រុក មិន​គូរ​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​ជា​ម្ចាស់ កាស៊ីណូ 777 បេ​ី​ក​ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ​ទៀត លេង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ ព្រោះ​អាច​កើត ជា​ចោរ លួច ឆក់ ប្លន់ ជាដើម អំពើហឹង្សា​ក្នុង​គ្រួសារ គ្រឿងញៀន​រីក​រាលដាល​គូរ​កត់សម្គាល់ សមត្ថកិច្ច​ពាក់ព័ន្ធ មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ 7​ចំណុច​ដែល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។​

​ហេតុនេះ លោក ជា សុ មេ​ធី អភិបាលខេត្ត​ព្រៃវែង និង​លោក ឈឿន​ប៊ុន​ឈន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ឡើងកាន់តំណែង​ថ្មី មិន​គូរ​មើលរំលង​ភាព​អសកម្ម​របស់ លោក អភិបាល​ស្រុក​ព្រះស្តេច និង​លោក ជៃ សេង ហ៊ាង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច នោះ​ទៀត​ទេ ព្រោះ​បណ្តោយឲ្យ​មាន​ល្បែង​បញ្ជាល់មាន់ ទ្រង់ទ្រាយ​ធំ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​?​។​

​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច អំពាវនាវ​ដល់ លោក នេ​ត សា វឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចាត់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង ពិនិត្យ​ឡើងវិញ​ជាន្ទា​ន់ ​ចំពោះ​ភាព​មិន​ប្រក្រត្រី របស់​បុគ្គល​ដែល​ហ៊ាន បើក​ល្បែង​បញ្ជាល់មាន់​ខ្នាត​ធំ​បង្កប់​ក្នុង កាស៊ីណូ​មាន​យីហោ 777 ចាត់វិធានការ​បង្ក្រាប ដេ​ី​ម្បី​បង្រឹ​ង​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​មូលដ្ឋាន​។​ បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com