ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​លោក គួង ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស​មន​កាន់តំណែង​ដុះ​ស្លែ​និង​បក្សពួក​ប្រព្រឹត្ត​អំពើពុករលួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​គួរ​មើលរំលង​

​លោក គួង ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស​មន​កាន់តំណែង​ដុះ​ស្លែ​និង​បក្សពួក​ប្រព្រឹត្ត​អំពើពុករលួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​គួរ​មើលរំលង​

​បើ​តាម​មន្ត្រី​នៅ​ច្រក​ព្រំដែន​ទ្វេភាគី​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ទាំង​ធំ​ទាំង​តូច នៅតែ​សម្រុក​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​ពេញបន្ទុក ហើយ​ជា​ប្រភព​ចំណូល​របស់​លោក គួង ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស​មន ផងដែរ​។ កាល​ដែល​លោក គួង ណា​រិន្ទ ហ៊ាន​ប្រើ​អំណាច និង​តួនាទី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ច្រើន​ឆ្នាំ​កន្លងទៅ​នេះ​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ ហើយ​មាន​ការបែងចែក​ផលប្រយោជន៍​ជា​ប្រចាំ​។ ជាក់ស្ដែង​លោក ពេជ្រ វិរះ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង សម្ងំ​ស្ងាត់ឈឹង​បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក គួង ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​ក៏​ដោយ​។​

​មន្ត្រី​នៅ​ច្រក​បុស​មន បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​នេះ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជាមួយ​លោក គួង ណា​រិន្ទ ដើម្បីឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ដំណើរការ​យ៉ាង​រលូន​។ ឈ្មួញ​ទាំង​ធំ​ទាំង​តូច​គ្មាន​អ្នកណា​អាច​រំលង​លោក គួង ណា​រិន្ទ បានទេ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក គួង ណា​រិន្ទ ព្រោះ​លោក គួង ណា​រិន្ទ មាន​អំណាច​ខ្លាំង​ជាង​គេ​ក្នុង​ការបើក​បា​រ៉ាស់​ច្រកព្រំដែន​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​។ ជាងនេះទៅទៀត​អំពើពុករលួយ​របស់​លោក គួង ណា​រិន្ទ អាច​ប្រព្រឹត្ត​យ៉ាង​រលូន​គឺមាន​កិច្ច​សហការ​ពី​សំណាក់​លោក ប្រធានការិយាល័យ​គយ​ច្រក​បុស​មន ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គួង ណា​រិន្ទ បានឲ្យដឹងថា បើ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​លោក គួង ណា​រិន្ទ មិន​អាច​រក្សា​តំណែង​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន បាន​យូរអង្វែង​រហូត​មកដល់​ពេល​នេះ​ឡើយ​។​ ឈ្មួញ​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ដូច្នេះ​ក្នុង​មួយថ្ងៃៗ​លោក គួង ណា​រិន្ទ អាច​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ជុំវិញ​បញ្ហា​ខាងលើ​នេះ​ថ្នាក់ដឹកនាំ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​រឿង​អាស្រូវ និង​អំពើពុករលួយ​របស់​លោក គួង ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស​មន ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com