ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

បុគ្គល​ឈ្មោះ អុំ គឹម​ឡុង​ស្រូ​រមាន​អំណាច​ប៉ុណ្ណា​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​ឈូ​ត​ឆាយ​ដី​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​វិធានការ​បង្ក្រាប​?

បុគ្គល​ឈ្មោះ អុំ គឹម​ឡុង​ស្រូ​រមាន​អំណាច​ប៉ុណ្ណា​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​ឈូ​ត​ឆាយ​ដី​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​វិធានការ​បង្ក្រាប​?

លោក អុំ គឹម​ឡុង​ស្រូរ បាន​យក​គ្រឿងចក្រ​ត្រាក់ទ័រ ចំនួន​2 គ្រឿង​ទៅ​ឈូសឆាយ​យក​ដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅក្នុង​ភូមិ​កកោះ​ឃុំ​ល្វែង​ឬ​ស្សី​ស្រុក​ជីក្រែង​ខេត្តសៀមរាប​ ត្រូវ​ប្រជាពលរដ្ឋ​រង​ចាំមើល​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​លោក​មេឃុំ​អភិបាល​ស្រុក​នៅក្នុង​មូលដ្ឋាន​ឃុំ​ល្វែង​ឬ​ស្សី​និង​អាជ្ញាធរ​ស្រុក​ជីក្រែង​មាន​ចំណាត់ការ​យ៉ាង​ណា​ទៅលើ​បុគ្គល​ឈ្មោះ អុំ គឹម​ឡុង​ស្រូ​រដែល​ពាក់ព័ន្ធ​រំលោភ​យក​ដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​កាលពី​ថ្ងៃ​ទី 24 ខែកក្កដា​ឆ្នាំ​2023 ក្រុម​អ្នកសារព័ត៌មាន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើឲ​ដឹង​ទៅ​ដល់​ថ្នាក់ដឹកនាំ​និង​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ឱ្យមាន​ចំណាត់ការ​ទប់ស្កាត់​យ៉ាងណា​ទៅលើ​បុគ្គល​រូបនេះ​ជាពិសេស​លោក​មេឃុំ​ល្វែង​ឫស្សី​ហាក់បីដូចជា​គ្មាន​ចំណាត់ការ​អ្វី​ទាល់តែសោះ​ប្រជាពលរដ្ឋ​កំពុង​ដាក់​ការសង្ស័យ​ទៅលើ​លោក​មេឃុំ​ល្វែង​ឫស្សី​លោក យុន​ប្រុស​ប្រហែល​ជា​អាចពាក់ព័ន្ធ​ជាមួយ​នឹង​បុគ្គល​ឈ្មោះ​អ៊ុំ គឹម​ឡុង​ស្រូរ​ដែល​ហើយ​មើល​ទៅ​បាន​ជា​គ្មាន​ចំណាត់កា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​នោះ​រង់ចាំ​មើល​ចំណាត់ការ​របស់​លោក យុន​ប្រុស​ជា​មេឃុំ​គ្រប់គ្រង​នៅ​ឃុំ​ល្វែង​ឬ​ស្សី ដែល​ពាក់ព័ន្ធ​និង​បុគ្គល​ឈ្មោះ អ៊ុំ គឹម​ឡុង​ស្រូរ​ប្រើ​គ្រឿងចក្រ​ត្រាក់ទ័រ 2 គ្រឿង​ទៅ​ឈូសឆាយ​ដី​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅក្នុង​ភូមិ​កកោះ​ឃុំ​ល្វែង​ឬ​ស្សី​ស្រុក​ជីក្រែង​ខេត្តសៀមរាប រហូតមកដល់​ពេលនេះ ការទន្ទឹងរង់ចាំ​មើល​ចំណាត់ការ​របស់​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ឃុំ​ល្វែង​ឬ​ស្សី​ស្រុក​ជីក្រែង​ខេត្ត​សៀមរាប​នៅ​មិនទាន់​មាន​ចំណាត់ការ​នៅឡើយ​ទេ ។

​អាស្រ័យ​ហេតុនេះ​ហើយ​បាន​ប្រជាពលរដ្ឋ​ស្នើសុំ​ទៅដល់​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មេត្តា​ជួយ​មាន​ចំណាត់ការ​មក​លើ​មន្ត្រី​នៅក្រោម​ឱវាទ ដែល​មិន​យកចិត្តទុកដាក់​ការពារ​សម្បត្តិ​របស់​រដ្ឋ និង​សម្ដេច​អគ្គ​សេ​នាម​ហាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​បានដាក់​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​យកចិត្តទុកដាក់​ប្រឹង​ជួយ​ថែរក្សា​អ្វី​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​តែ​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ហាក់បីដូច​រង់ចាំ​មើល​ផ្កាយ​នៅ​លើ​មេឃ​ទៅ​វី​ញ ។​

​ប្រជាពលរដ្ឋ​សង្ឃឹមថា លោក​អភិបាលខេត្ត​សៀមរាប ឯកឧត្តម ទៀ សីហា និង​មាន​ចំណាត់ការ​លើ​បុគ្គល​ខាងលើ ដែល​បាន​យក​ត្រាក់ទ័រ​ពី​គ្រឿង​ទៅ​ឈូសឆាយ​ដី​សម្បត្តិ​សាធារណៈ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អង្គភាព​សារព័ត៌មាន​រង់ចាំ​ការបកស្រាយ​ពី​មន្ត្រី​ពាក់ព័ន្ធ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​រាល់​ម៉ោង​ធ្វើការ​តាមរយៈ​លេខ​ទូរស័ព្ទ 011 963008 ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com