ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ដាច់​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​អូរ​ងើយ ស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី អាជ្ញាធរ​បាន​ធ្វើ​ការបិទ​ផ្លូវ​នោះ​ទាំងស្រុង ហើយ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣​

ដាច់​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​អូរ​ងើយ ស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី អាជ្ញាធរ​បាន​ធ្វើ​ការបិទ​ផ្លូវ​នោះ​ទាំងស្រុង ហើយ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣​

បន្ទាប់​ពី​មាន​ការបាក់​ស្រុត​នៅវេលា​ម៉ោ​៩​ជាង​យប់​ថ្ងៃទី​១​ខែ​សីហា​ឆ្នាំ​២០២៣ ធ្វើឲ្យមាន​ការកកស្ទះ​បង្អាក់​ចរា​ចរណ៍​ដល់ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ មណ្ឌលគិរី​។​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក​ឡោ សុខា បាន​ថ្លែង​ថា​បន្ទាប់ពី​មាន​ការបាក់​ស្រុត​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៧៦A​មក​អាជ្ញាធរ​បាន​ធ្វើ​ការបិទ​ផ្លូវ​ទាំង​ស្រុង​ដោយ​មិន​អាចឲ្យ​ធ្វើចរាចរណ៍​បាន​ទេហើ​យ​អាជ្ញាធរ​បាន​ធ្វើ​ការណែនាំ​ក៏ដូចជា​អំពាវនាវ​ដល់​សាធារណៈ​ជន​ទាំង​អស់​ដែល​ប្រើ ប្រាស់​ផ្លូវ​លេខ​៧៦A​ធ្វើ​ចរាចរណ៍​សូមមេត្តា​ធ្វើដំណើរ​ផ្លូវ​វាង​ជា​បណ្តោះអាសន្ន​សិន​តាម​ខេត្ត​មួយចំនួន​ដូចជា កាត់​តាម​ខេត្ត​រតនគិរី ស្ទឹងត្រែង ខេត្ត​ក្រចេះ​ជា​ដើម ។​

​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​មណ្ឌលគិរី​លោក រ​ស គឹម​ឆន បានឲ្យ​ដឹង​ដែរថា បន្ទាប់ពី​លោក​ទទួលបាន​ដំណឹង​ថា​ដាច់​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៧៦A​ត្រង់​ចំណុច​អូរ​ងើយ លោក​ក៏​បាន​ដឹកនាំ​បុគ្គលិក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​បាន​ទៅ​ដល់​នៃ​ទីតាំង​ដែល​បាក់​ស្រុត​នោះ​ហើយ​រក​វិធីសាស្ត្រ​ធ្វើ​ផ្លូវ វាង​ដើម្បី​ជា​មធ្យោបាយ​បណ្តោះអាសន្ន​សម្រាប់​ធ្វើ​ចរាច​រណ៍​របស់​បងប្អូន​អ្នកធ្វើ​ដំណើ​នៅក្នុង​ខេត្តមណ្ឌលគិរី​ធ្វើ ចរាចណ៍​ផង​ដែរ ។​

​លោក​បញ្ជាក់ថា​យើង​នៅ​មិនទាន់​ដឹង​ពី​ពេលវេលា​ណា​ដែល​យើង​អាច​ធ្វើ​ផ្លូវ​វាង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន​នោះ​នៅឡើយ​ទេ ខណៈ​មេឃ​នៅតែ​បន្ត​ភ្លៀង​ឥតឈប់ឈរ ។

​លោក​បញ្ជាក់​ទៀត​ថា​នៅ​វេលា​ថ្ងៃទី​២​ខែ​សីហា​ឆ្នាំ​២០២៣​នេះដែរ ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​និង ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏​បាន​មក​ពិនិត្យ​និង​វាយតម្លៃ​និង សំណើ​គម្រោង​ទៅ​ថ្នាក់​ជាតិ​។​

​សូម​បញ្ជាក់​ផងដែ​ថាៈ​នៅវេលា​ម៉ោង​៩​ជាង​យប់​ថ្ងៃទី​១​ខែ​សីហា​ឆ្នាំ​២០២៣ មាន​ហេតុការណ៍ បាក់ស្រុត​ផ្លូវជាតិ​លេខ​៧៦​ត្រង់​ចំណុច​អូរ​ងើយ ស្ថិតក្នុង​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ។​ចន្លោះ​ពី​ស្រុក​អូររាំង និង ស្រុក​កែវ​សីមា ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com